ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលខេត្តកំពង់ធំរម្លឹកដល់រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចបន្តយកចិត្តទុកដាក់ បង្ក្រាបបទល្មើសផ្សេងៗ និងរក្សាអនាម័យបរិស្ថានឱ្យបានល្អ

AKP កំពង់ធំ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ -​ក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីបុណ្យអុំទូកថ្នាក់ខេត្ត និបុណ្យផ្សេងៗទៀត នៅថ្នាក់ខេត្ត និងថ្នាក់ជាតិនៅល្ងាចថ្ងៃអង្គារ ៦រោខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៨ ឯកឧត្ដមសុខ លូអភិបាលខេត្តកំពង់ធំ បានរម្លឹកដល់ដល់រដ្ឋបាលក្រុង ស្រុក និងសមត្ថកិច្ចទាំអស់បន្តយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងថែរក្សាអនាម័យបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ។

ឯកឧត្តសុខ លូ បញ្ជាក់ថា ខ្ញុំសូមរម្លឹកដល់គ្រប់ក្រុង ស្រុកកងកម្លាំងយើងទាំងអស់ បន្តយកចិត្តទុកដាក់បង្ក្រាបបទល្មើសនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ទាំងបទល្មើសព្រៃឈើ បទល្មើសនេសាទបទល្មើសរាល់ការដឹកជញ្ជូនផលអនុផលព្រៃឈើការកាប់រានដីខុសច្បាប់ពីសំណាក់ជនខិលខូចនៅតាមតំបន់ផ្សេងៗ និងរៀចំស្រង់ស្ថិតិផ្ទៃដីព្រៃឈើនេះឡើងវិញ។ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់គ្រប់ក្រុង ស្រុកម្ចាស់ការពីបញ្ហា សុខភាពអនាម័យ បញ្ហាសំរាម បញ្ហាដីចំណីផ្លូវត្រូវខិតខំថែរក្សាឱ្យបាន។ ការប្រណាំង ទូកថ្នាក់ខេត្តនេះប្រព្រឹត្តទៅនៅថ្ងៃទីនិងទី ខែវិច្ឆិកាឆ្នាំ ២០១៨ខាងមុខនេះ ដែលមានទូកចូលរួមប្រណាំងប្រមាណ៣៨ទូក៕

ដោយ ស៊ុម វណ្ណា