ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកត្រំាទៅកាន់ព្រះវិហារក្នុងទីក្រុងភីដស្បឺដក្រោយពីមានការបាញ់ប្រហារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (៣១.១០.១៨)

ប្រធានាធិបតីអាមេរិក លោក ដូណល់ត្រំា កាលពីថ្ងៃអង្គារនេះ បានទៅដល់ព្រះវិហាររបស់​ជីហ្វ
នៅក្នុងទីក្រុង ភីដស្បឺដ ភាគខាងលិចរដ្ឋពិនស៊ីវ៉ាល់នីញ៉ា ដែលជាកន្លែងមនុស្សចំនួន ១១
នាក់ត្រូវជនម្នាក់បាញ់សម្លាប់កាលពីចុងសប្តាហ៍កន្លងមកនេះ ក្នុងពេលដែលមានមនុស្សចំនួន​ជាង​
១​​.៥០០ នាក់បានប្រមូលផ្តុំគ្នានៅក្បែរព្រះវិហារនោះ ដើម្បីប្រឆំាងនឹងវត្តមានរបស់ប្រធានាធិបតី
ដូណល់ត្រំា ។

ក្រុមបាតុករ កាន់បដា សរសេរថា “លោកប្រធានាធិបតី សូមចេញពីរដ្ឋយើង” និង ត្រំា
សូមបោះបង់ចោលនូវលទ្ធិជាតិនិយមរបស់សាសន៍ស្បែកស ទៅ” ។ដំណើររបស់លោកត្រំា ទៅកាន់រដ្ឋពិនស៊ីវ៉ាល់នីញ៉ា នេះកើតមានឡើងនៅពេលដែលប្រទេសអាមេរិកកំពុងជួបនូវបញ្ហា ដែលកើតចេញពីសម្តីផ្លែផ្ការបស់លោកត្រំាក្នុងពេលគាត់ចុះធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងលើទំព័រទ្វីដធឺរបស់គាត់ដែលជាពាក្យសម្តីបង្កឲ្យមាននូវលទ្ធិជ្រុលនិយម ក្នុងប្រទេស
មុនពេលដែលអាមេរិកនឹងរៀបចំការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសប្តាហ៍ក្រោយនេះ ។​