ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមគ្រូពេទ្យចិនជួយពិនិត្យព្យាបាលជំងឺជូនប្រជាជនកម្ពុជានៅខេត្តសៀមរាបដោយឥតគិតថ្លៃ

AKP សៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ –នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យនៃក្រុងថៃចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះមកជួយពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ នៅខេត្តសៀមរាបដោយឥតគិតថ្លៃនៅមន្ទីរពេទ្យអន្តរជាតិរស្មីអង្គរ។

លោក លុយ ជឺជៀ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប បានមាន ប្រសាសន៍ថា គោលបំណង នៃចុះមកជួយការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋខ្មែរ នៅខេត្តសៀមរាបដោយឥតគិតថ្លៃនេះ ជាការការអបអរសាទរខួបលើកទី៦០ នៃការបង្កើត ចំណងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមប្រ ធានាធិបតីចិន ក្រោមគោលនយោបាយ(ខ្សែក្រវត់មួយ ផ្លូវមួយ)។ ការចុះមកជួយពិនិត្យ ព្យាបាលជំងឺទូរទៅជូនប្រជាពលរដ្ឋខ្មែរនេះនិងធ្វើឡើងក្នុងរយៈពេល៣ខែដង ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយការ ចំណាយលើបញ្ហាសុខភាពរបស់ ប្រជាជនកម្ពុជាដែលមានជីវភាពខ្វះខាត

ោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណដល់ ក្រុមគ្រូពេទ្យ ក្រុងថៃចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននាំមកនូវក្រុម គ្រូពេទ្យជំនាញល្បីៗមកជួយពិនិត្យ និងព្យា​បាលជំងឺជូនប្រជាពលរដ្ឋខេត្តសៀមរាប។ ជាការពិតព្រះរាជាណាចក្រកម្ពុជា និងប្រទេស ចិន មានទំនាក់ទំនងជាមួយគ្នា ជាយូរឆ្នាំមកហើយ។ ការដែលក្រុម គ្រូពេទ្យខេត្តជាំងស៊ូ បានមកជួយពិនិត្យ និងព្យាបាល ថែទាំសុខភាពប្រជាពលរដ្ឋក្នុង ខេត្តសៀមរាបដោយឥតគិតថ្លៃ ជាចំណែកមួយក្នុងការជួយលើកកម្ពស់កាថែទាំសុខភាពប្រជាពលរដ្ឋខ្មែរ។

លោកស្រី បានការអំពាវនាវឱ្យ ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាល ដោយឥតគិតថ្លៃពីក្រុម វេជ្ជបណ្ឌិតខេត្តជាំងស៊ូ និងបានសំណូមពរឱ្យក្រុមគ្រូពេទ្យចិនបន្តជួយ ពិ​និត្យ និងព្យាបាលជំងឺជូន ប្រជាពលរដ្ឋខេត្តសៀមរាបបន្តបន្ទាប់ថែមទៀត ។ ព្រោះក្រុមគ្រូ ពេទ្យចិនទាំងនេះមានជំនាញ មានបទពិសោធន៍ច្រើន ក្នុងការជួយពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ។ ម្យ៉ាងទៀតការពិនិត្យ ព្យាបាលបានទាន់ពេលវេលា មានសារៈ សំខាន់ណាស់ចំពោះសុខមាលភាពក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោកស្រីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរបស់ក្រុងថៃចូវ ខេត្តជាំងស៊ូនាពេលនេះ គឺជាការចូលរួមចំណែកលើកកម្ពស់សុខភាព ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបឱ្យបានកាន់តែល្អប្រសើរថែមទៀត៕

ដោយ ឃុត សៅ