ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មានការបារម្ភថាមនុស្សរាប់សឹបនាក់អាចត្រូវបានកប់ក្នុងការបាក់ដីបង្កដោយព្យុះក្នុងប្រទេសហ្វីលីពីន​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ឆានែលញូវអាស៊ី ​ (៣១.​១០.​១៨)

អាជ្ញាធរហ្វីលីពីន កំពុងមានការបារម្ភថា អាចមានមនុស្សរាប់សឹបនាក់កំពុងត្រូវបានកប់ក្នុងដី
បន្ទាប់ពីមានការបាក់ដីបង្កឡើងដោយព្យុះឈ្មោះ យូទី​ ។ កុមារបួននាក់ និងបុរសម្នាក់ បានស្លាប់
ក្នុងពេលព្យុះ យូទី បានបោកបក់មកលើប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារនេះ ។

ក្រុមជួយសង្គ្រោះ កំពុងវាយតម្លៃពីទំហំនៃការខូចខាត បង្កដោយព្យុះយូទី
ដែលបានបោកបក់កាត់ប្រទេសហ្វីលីពីន ក្នុងល្បឿន ១៥០ និងឡើងដល់ ២១០ គីឡូម៉ែត្រ
ក្នុងមួយម៉ោង ។ ព្យុះដែលមានល្បឿនដ៏ខ្លំាងនេះ បានកម្ទេចលំនៅដ្ឋានជាច្រើនឲ្យរាបដល់ដី
ព្រមទាំងផ្តួលបង្គោលភ្លើង និងដើមឈើ អស់ជាច្រើន ។

មានប្រជាពលរដ្ឋចំនួន ១០.០០០ នាក់ត្រូវបានដឹកចេញពីផ្ទះសម្បែង ដែលស្ថិតក្នុងតំបន់ទំនាប
ងាយទទួលរងទឹកជំនន់ មុនពេលព្យុះមកដល់ ។​