ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បាតុកម្មក្នុងប្រទេសស្រីលង្កាទាមទារឲ្យប្រធានាធិបតីបើកការប្រជុំសភា​

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ​​ វីកាល​
ប្រភព ស៊ិនហួ (៣១.១០.១៨)

តាមទីភ្នាក់ងារព័ត៌មានស៊ិនហួបានឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងកូឡុំបូ ក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃអង្គារនេះដើម្បីទាមទារឲ្យប្រធានាធិបតី លោក ម៉ាយស្រ៊ីប៉ាឡា ស៊ីរីសេណា កោះប្រជុំសភារបស់ប្រទេសជាតិ។​

ការប្រមូលផ្តុំតវ៉ានេះ ដែលក្រុមប៉ូលីសបាននិយាយថា ជាការប្រមូលផ្តុំធ្វើបាតុកម្មដោយសន្តិវិធី
បានចាប់ផ្តើមនៅរសៀលថ្ងៃអង្គារ ដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីដែលត្រូវទម្លាក់ពីតំណែង
គឺលោក រ៉ានីល វីករ៉េម៉េស៊ីង ព្រមទាំងសមាជិកសភាមកពីគណៈបក្សបង្រួបបង្រួមជាតិ ផងដែរ ។​

ក្រុមបាតុករបានស្រែកទាមទារឲ្យលោកប្រធានាធិបតី បើកសម័យប្រជុំសភា ជាបន្ទាន់ ។
កងប៉ូលីសចំនួន ជាង ២ ពាន់នាកត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋធានីកូឡុំបូ
ដើម្បីត្រៀមទប់ស្កាត់នូវសកម្មភាពណាមួយ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។