ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញចុះពិនិត្យ និងរៀបចំគម្រោងធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់ កុំឲ្យចូលសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម ជា សុផារ៉ា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) អមដំណើរដោយ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក អាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងរៀបចំគម្រោងធ្វើប្រព័ន្ធចម្រោះទឹកកង្វក់ ស្ថានីយចម្រោះទឹកកង្វក់ និងស្ថានីយបូមបង្វែរទឹកកង្វក់កុំឱ្យហូរចាក់ ចូលសមុទ្រ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

រូបថត៖ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់