ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សមាជិកសភាអាមេរិកជឿថាអ្នកកាសែតអារ៉ាប់ប៊ីសាអូឌីតត្រូវបានគេធ្វើឃាត​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (១២.១០.១៨)

អាមេរិក៖ សមាជិកព្រឹទ្ធសភាមកពីគណៈបក្សសាធារណរដ្ឋដ៏មានមុខមានមាត់មួយរូបបាននិយាយ​កាលពីថ្ងៃព្រហស្បតិ៍នេះថា គាត់ជឿថាអ្នកកាសែតអារ៉ាប៊ប៊ីសាអូឌីតដ៏មានមុខមានមាត់មួយរូប គឺលោកហ្សាម៉ាល់
កាស៊ូហ្សី (Jamal Khashoggi) ត្រូវបានគេលបធ្វើឃាតទៅហើយ ហើយថា មិនបាច់ឆ្ងល់ទេ
គឺប្រទេសអារ៉ាប់ប៊ីសាអូឌីត ជាអ្នកធ្វើ ។

ប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់ព្រឹទ្ធសភាអាមេរិក លោក បប់ ខកឃឺ
បាននិយាយប្រាប់បណ្តាញទូរទស្សន៍ ស៊ីអិនអិន ថាព័ត៌មានសម្ងាត់បានចង្អុលចំទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត
ទាក់ទងនឹងការបាត់ខ្លួនអ្នកកាសែតអារ៉ាប៊ប៊ីសាអូឌីតនេះ កាលពីថ្ងៃទី ០២ ខែ តុលា ឆ្នំា ២០១៨
និងបាននិយាយថាប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវតែបង្ហាញអ្នកកាសែតនោះ
ដើម្បីបំបាត់នូវការមន្ទិលសង្ស័យទំាងអស់ ។

ការលើកឡើងរបស់សមាជិកព្រឹទ្ធសភានេះបានបង្ហាញឲ្យឃើញនូវភាពតានតឹងកាន់តែខ្លំាងឡើងរវាងព្រឹទ្ធសភា
ដែលកំពុងអំពាវនាវឲ្យមានការចាត់វិធានការដើម្បីតបទៅនឹងការបាត់ខ្លួនរបស់អ្នកកាសែតនោះ
ជាមួយសេតវិមាន ដែលក្នុងនោះប្រធានាធិបតី លោកដូណល់ត្រំា បាននិយាយថា
គាត់ដឹងពីការទទួលខុសត្រូវរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត តែគាត់មិនបានបង្ហើបថា
គាត់នឹងចាត់វិធានការដាក់ទណ្ឌកម្ម​ជាពិសេស​មិនបញ្ចប់ការលក់អាវុធទៅឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត ទេ ។