ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក

AKP បាលី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយប្រមុខដឹកនាំ អាស៊ានដទៃទៀត ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងប្រធានធនាគារពិភពលោក អញ្ជើញចូលរួមបើកកិច្ចប្រជុំប្រ ចាំឆ្នាំ២០១៨ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌល សន្និសីទបាលីនូសាឌួ តំបន់លំហែកាយមាត់សមុទ្រកោះបាលី សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីប្រតិភូប្រមាណ ៣.៥០០នាក់ មកពី១៨៩ប្រទេស និងតំណាងផ្នែកឯកជន សហគមន៍ធនាគារ វិទ្យាស្ថានរាជ្យបណ្ឌិត្យសភា អង្គការសង្គមស៊ីវិល សភាតំណាងរាស្រ្ត អ្នកអង្កេតការណ៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១៥.០០០ពាន់នាក់ផ្សេងទៀត។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា