ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំIPUនៅប្រទេសស្វីសនៅថ្ងៃនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ​លោកចេម​ហួត

ភ្នំពេញ៖ លោកជំទាវឃួន សុដារី អនុប្រធានទី២ រដ្ឋសភា​បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់រដ្ឋស​ភាកម្ពុជា​អញ្ជើញទៅចូលរួមកិច្ចប្រជុំIPUនៅប្រទេសស្វីសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៨។

តបតាមការអញ្ជើញរបស់លោកជំទាវ ហ្គាប្រីឡា គួវ៉ាស បារុន ប្រធានសហភាពសហភាពអន្តរសភា(IPU) លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយស្រ្តី បានដឹកនាំគណៈ​​ប្រតិភូជាន់​ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតអន្តរសភា(IPU)លើកទី១៣៩ នៅទីក្រុង ហ្សឺណែវ ប្រទេសស្វីស​ពីថ្ងៃ​ទី១២ដល់ថ្ងៃទី២០ខែតុលា ឆ្នាំ២០១៨។

ប្រាប់អ្នកសាព័ត៌នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចាកចេញទៅចូលរួម កិច្ច​ប្រជុំIPU​នៅ​ប្រទេស​​ស្វីស​នារសៀលថ្ងៃទី១២ ខែតុតុលានេះ ឯកឧត្តម ឈាង វុន សមាជិកអចិន្ត្រៃយ៍រដ្ឋសភាបានមានប្រាសាសន៍ថា  សភាពអន្តរសភា(IPU) ជាអង្គការនីតិបញ្ញត្តិដែលមានសភាពមកពីប្រទេសនានាជុំវិញពិភពលោកចំនួន១៧៣ប្រទេសជាសមាជិក ។

ឯកឧត្តម បន្តថា ក្នុងអំឡុងពេលចូលរួមមហាសន្និបាតលើកទី១៣៩នេះ លោកជំទាវ​ប្រធាន​គណៈ​​ប្រតិភូរដ្ឋសភាកម្ពុជា និងឡើងថ្លែងសន្ទរកថា ស្តពី «ភាពជាអ្នកដឹក​នាំក្នុង​ការ​លើក​កម្ពស់​សន្តិ​ភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបំលាស់ប្តូរបច្ចេកវិទ្យា » ទៅកាន់មហាសន្និបាត។ ជាមួយគ្នានោះ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើនទៀតនៅក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១០៣របស់IPUដើម្បី៖ អនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់លើបញ្ហារសើបមួយចំនួនរបស់ពិភពលោក, បោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិIPU,ការចូលរួមផ្តល់អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុIPU និងអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាតIPUលើកទី១៤០ នៅទីក្រុង Buenos Aires  នៃប្រទេសអាហ្សង់ទីន។

ឯកឧត្តម បន្តថា នៅក្នុងសមហាសន្និបាតនេះ គណៈប្រតិភូសភាកម្ពុជា ក៏នឹងចូល​រួមបណ្តា​កិ​ច្ច​ប្រជុំសំខាន់ៗមួយចំនួនទៀត ដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូក៣ , កិច្ចសម្របសម្រួល​របស់​សភាតំបន់អាស៊ី , កិច្ចប្រជុំភូមិសាស្រ្តតំបន់អាស៊ី-ប៉ាស៊ីហ្វិក, កិច្ចប្រជុំវេទិការសមាជិកសភាស្រ្តី , កិច្ចប្រជុំវេទិការ​សមាជិកសភាវ័យក្មេង និងចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៤របស់ IPU ស្តីពី សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្មប្រ​ជាធិប​តេយ្យ​-សិទ្ធិមនុស្ស និងអង្គការសហប្រជាតិផងដែរ៕