ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម គួច ចំរើន ចុះពិនិត្យច្រាំងទន្លេបាក់ ដែលបណ្តាលឲ្យបាក់ស្រុតផ្ទះប្រជាពលរដ្ឋនៅក្បែរគល់ស្ពានកោះប៉ែន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ មុនពេលសាងសង់ផ្ទះក្បែរមាត់ទន្លេ ត្រូវសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន ដើម្បីបង្ការគ្រោះថ្នាក់នៃការបាក់ច្រាំង និងត្រូវអនុវត្តន៏តាមជំនាញ បច្ចេកទេសឲ្យបានត្រឹមត្រូវ ។

ក្នុងពេលចុះពិនិត្យច្រាំងទន្លេបាក់ ដែលបណ្តាលឲ្យបាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយខ្នង នៅជិតគល់ស្ពានកោះប៉ែន នាព្រឹកថ្ងៃទី១២ខែតុលានេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៏ថា មុននឹងចាប់ផ្តើមកសាងអ្វីមួយ ដែលរងហានិភ័យខ្ពស់ត្រូវសិក្សាឲ្យល្អិតល្អន់ជាមុនសិន ដើម្បីបញ្ជៀសគ្រោះថ្នាក់ និងខាតបង់ប្រាក់កាស់ជាដើម ។

ឯកឧត្ដម គួច ចំរើន បានស្នើដល់មន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ត្រូវរួមសហការគ្នា រកមធ្យោបាយ និងដំណោះស្រាយ ធ្វើយ៉ាងស្តារ និងកសាងឡើងវិញ ច្រាំងដែលបាក់ស្រុត និងទីតាំងដែលងាយរងគ្រោះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាបន្តទៅទៀត បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ ៕