ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាយករដ្ឋមន្ត្រីចិនទៅដល់ប្រទេសតាជីគីស្ថាន ចូលរួមកិច្ចប្រជុំ SCO នឹងធ្វើទស្សនកិច្ចផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ — នាយករដ្ឋមន្ត្រីចិនលោក លី កេឈាំង (Li Keqiang ) បានទៅដល់ទីក្រុងឌូសានបេ ( Dushanbe ) កាលពីថ្ងៃព្រហស្បតិ៍នេះសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំមួយរបស់ប្រមុខរដ្ឋាភិបាលនៃបណ្តារដ្ឋសមាជិកអង្គការកិច្ចសហប្រតិបត្តិការសាងហៃ ( SCO ) ព្រមទាំងធ្វើទស្សនកិច្ចផ្លូវការមួយនៅប្រទេសតាជីគីស្ថាន ។

នៅឯកិច្ចប្រជុំលើទី១៧ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលរបស់រដ្ឋសមាជិក SCO នោះ លោក លី នឹងធ្វើការពិភាក្សាគ្នាពីបញ្ហានានាជាមួយពួកមេដឹកនាំដទៃទៀត តួយ៉ាងដូចជាការធ្វើឱ្យស៊ីជម្រៅកិច្ចប្រឹងប្រែងរួមដើម្បីកសាងខ្សែក្រវ៉ាត់ និងផ្លូវ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដូចជា​ពាណិជ្ជកម្ម , ការភ្ជាប់គ្នា ​ព្រមទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង SCO ក្នុងគ្រប់វិស័យទាំងអស់ ។

តាមសន្និសីទសារព័ត៌មានមួយរបស់ក្រសួងការបរទេសចិននៅមុនលោក លី ចាប់ផ្តើមធ្វើទស្សនកិច្ច នេះឱ្យដឹងថា លោក លី ក៏នឹងអំពាវនាវផងដែរឱ្យមានការប្រឆាំងជំទាស់រួមគ្នានឹងលទ្ធឯកតោភាគី ព្រមទាំងលទ្ធិការពារទំនិញក្នុងស្រុក, ការកសាងសេដ្ឋកិច្ចពិភពលោក ដោយបើកចំហមួយ ហើយនឹងការអភិវឌ្ឍ សហគមន៍មួយដែលមានអនាគតដូចគ្នាសម្រាប់ SCO ។

កិច្ចប្រជុំនេះគេរំពឹងថា នឹងផ្សាយនូវសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលនិយាយសំឡេងតែមួយ ស្តីពីពីបញ្ហាអន្តរជាតិ និងថ្នាក់តំបន់សំខាន់ៗ ។ ឯកសារកិច្ចសហប្រតិបត្តិការក៏ត្រូវបានគេសង្ឃឹមផងដែរថា នឹងត្រូវបានគេចុះហត្ថលេខា ។

SCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រទេសចិន , កាហ្សាក់ស្ថាន ,​គៀរជីស្ថាន , រុស្ស៊ី , តាជីគីស្ថាន និង អ៊ូសបេគីស្ថាន ។ ឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមក្នុងឋានៈជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ ២០១៧ ។

វាក៏ជាទស្សនកិច្ចលើកដំបូងផងដែររបស់លោក លី នៅតាជីគីស្ថាន ។ នៅក្នុងទស្សនកិច្ចផ្លូវការនេះ​គេរំពឹងថា លោក លី នឹងធ្វើការពិភាក្សាគ្នាជាមួយមេដឹកនាំតាជីគីស្ថាន ស្តីពីការអភិវឌ្ឍចំណងទាក់ទងទ្វេភាគីនៅក្រោមកាលៈទេសៈថ្មី , កិច្ចសហប្រតិបត្តិការនៅក្រោមការផ្តួច ផ្តើមគំនិតខ្សែក្រវ៉ាត់ និងផ្លូវ ក៏ដូចជាបញ្ហាអន្តរជាតិ និងថ្នាក់តំបន់សំខាន់ៗ ។ ឯកសារស្តីពីពាណិជ្ជកម្ម , គយ និង កិច្ចសហប្រតិបត្តិការក្នុងស្រុកគេរំពងឹថា នឹងត្រូវបានគេចុះហត្ថលេខា ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )