ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តនៅខេត្តកំពង់ចាម ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានចំនួន ៤១.៧០០នាក់

AKP កំពង់ចាម ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ —

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះថា ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនា និងកំសាន្តនៅខេត្តកំពង់ចាម រយៈពេល៣ថ្ងៃ នាឱកាសបុណ្យភ្ជុំ បិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ មានចំនួន ៤១.៧០០នាក់ បើធៀបនឹងចំនួនភ្ញៀវទេសចរមកកម្សាន្ដ បុណ្យ ភ្ជុំបិណ្ឌ ឆ្នាំ២០១៧ គឺមានការថយចុះប្រមាណជាង១៨% ដោយសារបច្ចុប្បន្ន ប្រទេសកម្ពុជា មានរមណីយដ្ឋាន កើនឡើងជាច្រើនកន្លែង។

រូបថត៖ ឆាយ មុត