ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ នាឱកាសបុណ្យភ្ជុំបិណ្ឌ

AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ —

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នេះថា រយៈពេល០២ថ្ងៃ ពីថ្ងៃទី០៩ ដល់១០ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខេត្តកំពង់ឆ្នាំងទទួលបានភ្ញៀវទេសចរជាង១៣ម៉ឺននាក់ ប៉ុន្តែរហូត មកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំង២០១៨ នៅតាមរមណីយដ្ឋាននានា ក៏នៅមានភ្ញៀវទេសចរមកកំសាន្តជាបន្តបន្ទាប់ទៀតដែរ។

រូបថត៖ បៃ ស៊ីថុន