ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ដែលរៀបចំឡើងដោយ ប្រធានាធិបតីឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី១២ ​ខែតុលា ​ឆ្នាំ២០១៨ –ក្នុងខណៈដឹកនាំគណៈប្រតិភូចូលរួមក្នុងជំនួបកំពូលរបស់ថ្នាក់ដឹកនាំអាស៊ាន មូលនិ​ធិ រូ​បិ​យ​វត្ថុអន្តរ​ជា​តិ និងធនាគារពិភពលោក ក្រោមប្រធានបទៈ ការសម្រេចគោលដៅអភិវឌ្ឍន៍​ប្រ​​កប​​ដោ​យ​ចីរ​ភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ តាមរយៈសកម្មភាពសហប្រតិបត្តិ​កា​រ​តំ​បន់និង​ស​ក​​លនៅបាលី សាធារណរដ្ឋឥណ្ឌូណេស៊ីនោះ នារាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០​​១​៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន ញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក យ៉ូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ីនិងលោកជំទាវ ដើម្បីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនប្រមុខរដ្ឋ ប្រ​​មុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំអាស៊ាន ព្រមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ  (UN ) អគ្គលេខាធិការអាស៊ា,ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF),និងធនាគារពិភពលោក (World Bank)

ថ្លែងសុន្ទរកថា នៅក្នុងពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ ឯ​ក​ឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី យ៉ូកូ វីដូដូ មានប្រសាសន៍សម្ដែងនូវការវាយតម្លៃខ្ពស់ជូន ចំពោះបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិ,អគ្គ​លេខាធិ​ការ​អាស៊ាន, ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ, និងធនាគារពិភពលោក ដែលបានចំណាយ​នូវ​ពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមអញ្ជើញរបស់ឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំ​ពូ​លដ៏មានសារសំខាន់បំផុត នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ ឯកឧត្តមប្រធានាធិប​តី​បន្ត​ថា​ យើងពិតជាមានការរីករាយចំពោះកិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលវិវត្តន៍​ទៅ​ស្រ​ប​ពេលដែលពិភពលោក កំពុងធ្វើការដោះស្រាយនូវបញ្ហាមួយចំនួន ដែលយើងនឹង​រួម​គ្នា​ពិ​ភា​ក្សាដោះស្រាយ ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនា​គារ​ពិភពលោក(World Bank) ឆ្នាំ២០១៨ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨

គួរបញ្ជាក់ដែរថា គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នៅរសៀ​​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ

ដោយជឹម ណារី