ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាសពិភពលោកនៅប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​សម្ដែ​ង​នូវ​ការអបអរសាទរចំពោះ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួល​បានមេ​ដា​យ​មា​ស​ ១គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក trophee l E​q​​uipe នៅទីក្រុង tours ប្រ​ទេ​សបារាំង នាពេលថ្មីៗនេះ។ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ថា កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលទទួលបានមេដាយមាស ១គ្រឿង នៅក្នុងការប្រកួត​កីឡាប៉េតង់​ជ្រើ​ស​រើសជើងឯកកម្រិតពិភពលោកនៅប្រទេសបារាំង។ វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដ​ណ្ដើមបានមេដាយមាសខាងលើលើវិញ្ញាសាវាយគូនារី ២នាក់ ទល់នឹង ២នាក់ ហើយនេះ​គឺ​ជា​វិញ្ញាសាទី១ ដែលកីឡាការិនីឆ្នើមរបស់កម្ពុជាទាំងពីរទើបបានបញ្ចប់ការប្រកួត ខណៈសល់ ២​វិញ្ញាសាទៀត ដែលត្រូវបន្ដប្រកួតនៅថ្ងៃបន្ទាប់ គឺវិញ្ញាសា ៣នាក់ ទល់នឹង ៣នាក់ និង វិញ្ញា​សា​ឯកត្តជន។


សូមបញ្ជាក់ផងដែរថា វីរកីឡាការិនីខាងលើក៏ធ្លាប់ទទួលបាន​មេដាយ​មាស​កា​ល​​ពីឆ្នាំ ២០​១៧ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ីផងដែរ៕

ដោយ ជឹម ណារី