ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជនអន្តោប្រវេសន៍៤នាក់ស្លាប់ដោយការលិចទូកនៅឯនាយប្រទេសតួកគីខាងលិច

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ពួកចំណាកស្រុកយ៉ាងហោចណាស់៤នាក់បានស្លាប់នៅពេលដែលទូករបស់ពួកគេបានលិចនៅឯនាយឆ្នេរសមុទ្រ Aegean របស់ប្រទេសតួកគីកាលពីថ្ងៃពុធនេះ ។

តាមទីភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋឱ្យដឹងថា គ្រោះអកុសល នេះបានកើតឡើងនៅក្បែរស្រុក​Karaburun ក្នុងខេត្ត Izmir ។
ទីភ្នាក់ងារព័ត៌មាននោះបាននិយាយថា ឆ្មាំឆ្នេរសមុទ្របានរកឃើញសាកសព៤ នាក់ក្នុងសមុទ្រ​, ជួយសង្គ្រោះស្ត្រីម្នាក់ ហើយនៅតែកំពុងរុករកមនុស្ស ៣០ នាក់ទៀតនៅឡើយដែលគេរាយការណ៍ថា បាត់ខ្លួននោះ ។

ទីភ្នាក់ងារព័ត៌មាន Anadolu បាននិយាយថា គេជឿថា ពួកជនភៀសខ្លួមនេះ បានព្យាយាមលបចូលទៅក្នុងកោះមួយរបស់ប្រទេសក្រិក ។ សមុទ្រ Aegean គឺជាផ្លូវយ៉ាងសំខាន់មួយសម្រាប់ពួកជនភៀសខ្លួននេះដែលភៀសខ្លួនចូលទៅក្នុងអឺរ៉ុបតាមប្រទេសតួកគី ។ កិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខារវាងប្រទេសតួកគី និងសហភាពអឺរ៉ុបកាលពីក្នុងខែមីនា ឆ្នាំ​២០១៦ បានជួយទប់ស្កាត់លំហួរពួកជនទេសន្តរប្រវេសន៍ខុសច្បាប់នេះ ។

តាមតួលេខដែលទើបផ្សាយថ្មីដោយឆ្មាំឆ្នេរសមុទ្រតួកគីឱ្យដឹងថា ចាប់តាំងពីឆ្នាំនេះមកពួកជនទេសន្តរប្រវេសន៍សរុបទាំងអស់២០. ៦៨៨ នាក់បានព្យាយាមទៅឱ្យដល់កោះក្រិកនានាតាមប្រទេសតួកគី ដែលកើនឡើងពី ១៦. ០៤៨នាក់ក្នុងរយៈពេលដូចគ្នានៃ ឆ្នាំ ២០១៧ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )