ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពួកអ្នកកាន់លិខិតឆ្លងដែនម៉ាកាវ អាចចូល ដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ — ការិយ៉ាល័យសេវាអត្តសញ្ញាណកម្មរបស់ SAR ម៉ាកាវ បាននិយាយនៅក្នុងការផ្សាយព័ត៌មានមួយ កាលពីថ្ងៃពុធនេះថា ពួកអ្នកកាន់លិខិតឆ្លងដែនតំបន់រដ្ឋបាលពិសេស ( SAR ) ម៉ាកាវរបស់ប្រទេសចិន ត្រូវបានគេផ្តល់សិទ្ធិឱ្យចូលដោយគ្មានទិដ្ឋាការទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។


ការិយាល័យនោះបាននិយាយថា ពួកអ្នកកាន់លិខិតឆ្លងដែន SAR ម៉ាកាវអាចចូលទៅក្នុងប្រទេស មីយ៉ាន់ម៉ាសម្រាប់ការធ្វើទេសចរណ៍តាមរយៈព្រលានយន្តហោះអន្តរជាតិយ៉ានហ្គន, ព្រលានយន្តហោះ អន្តរជាតិម៉ង់ដាឡេ, ព្រលានយន្តហោះអន្តរជាតិណាយពិដោ, កំពង់ផែសមុទ្រអន្តរជាតិយ៉ានហ្គន, ចំណុច ឆែកឆេរ ព្រមដែនដីគោកមីយ៉ាន់ម៉ា-ថៃ សម្រាប់ការស្នាក់នៅជាអតិបរមាន៣០ថ្ងៃ ។

វិធានការថ្មីនេះត្រូវបានគេដាក់ឱ្យប្រើប្រាស់លើមូលដ្ឋានសាកល្បងមួយ សម្រាប់ពេលមួយឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី១ខែតុលាឆ្នាំនេះ ។
ប្រទេសនិងតំបន់សរុបទាំងអស់ ១៣៨ បានយល់ព្រមផ្តល់ឱ្យនូវការចូលដោយគ្មានទិដ្ឋាការ ឬ ទិដ្ឋាការពេលមកដល់ ដល់ពួកអ្នកកាន់លិខិតឆ្លងដែន SAR ម៉ាកាវ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)