ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មនុស្ស ៣ នាក់បានស្លាប់ដោយសាររញ្ជួយដីនៅកោះចាវ៉ាប្រទេសឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១១.១០.១៨)

ឥណ្ឌូនេស៊ី៖ មន្ត្រីរដ្ឋាភិបាលឥណ្ឌូណេស៊ីម្នាក់បាននិយាយថាយ៉ាងហោចណាស់មានមនុស្ស ៣នាក់​បានស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រវាយប្រហារឆ្នេរនៅកោះចាវា(Java)​របស់ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃព្រហស្បតិ៍នេះ។

អ្នកនាំពាក្យស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថាជនរងគ្រោះស្ថិតនៅ លើកោះចាវ៉ា​
ភាគខាងកើតហើយពួកគេបានបាត់បង់ជីវិតក្រោយពីអគារបាក់បែកសង្កត់ពីលើ។

ការរញ្ជួយដីនេះបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នៅពេលដែលជនរងគ្រោះកំពុង​លង់លក់ក្នុងដំណេក
ហើយការរញ្ជួយដីមានកម្លាំងខ្លាំងដូច្នេះពួកគេគ្មានពេលវេលាដើម្បីគេចខ្លួនទេ។