ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរខេត្តកំពង់ចាមប្រកាសគាំទ្រប្រសា​សន៍សម្តេចតេជោ ហ៊ុន សែន ដែលឆ្លុះបញ្ចាំងពីគោលការណ៍ មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ

វិទ្យុជាតិកម្ពុជា:​ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០ ចាប់ពីថ្ងៃទី៦ ដល់ទី១០ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន រដ្ឋបាលកំពង់ចាម បានយកចិត្តទុកដាក់ស្តាប់ប្រសាសន៍ដ៏មានសារសំខាន់ ក្នុងពិធីសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅប្រទេសជប៉ុន ។

ព្រះសង្ឃ ក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម សូមប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ និងពេញទំហឹងនូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលការណ៍ “មិនយកអធិបតេយ្យ ឯករាជ្យជាតិ និងសន្តិភាពជាថ្នូរជាមួយជំនួយ” និង”កម្ពុជាត្រូវមានសិទ្ធិអនុវត្តច្បាប់កម្ពុជា ” កម្ពុជា បានប្រឹងប្រែងរស់ដោយខ្លួនឯង មិនពឹងផ្អែកទាំងស្រុងលើជំនួយបរទេស ដែលធ្វើឲ្យកម្ពុជា អាចរក្សាបាននូវអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ។

ខាងក្រោមនេះ គឺជាលិខិតគាំទ្រទាំងស្រុងរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលចុះហត្ថលេខា និងបោះត្រា ដោយ ឯកឧត្តម គួច ចំរើន៖