ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំណែកសរីរាង្គរបស់មនុស្ស និងកាកសំណល់វេជ្ជសាស្ត្ររាប់រយតោនត្រូវបាកទុកគរចោលនៅក្នុងប្រទេសអង់គ្លេស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ​ស៊ីអិនអិន (០៩.១០.១៨)

អង់គ្លេស៖ ចំណែកសរីរាង្គមនុស្ស​និងកាកសំណល់វេជ្ជសាស្រ្ត រាប់រយតោនត្រូវក្រុមហ៊ុនដឹកសម្រាមមួយ
ដែលចុះកិច្ចសន្យាជាមួយស្ថាប័នសុខាភិបាលរបស់ប្រទេសអង់គ្លេស ទុកគរចោល ។

តាមឯកសារមួយដែលគេលួចបង្ហាញជាសាធារណៈ ក្រុមហ៊ុននោះ បានទុកចោលកាកសំណល់
ឲ្យគរខ្ពស់ឡើង ដែលភាគច្រើនគឺជាអវយវៈមនុស្ស ដែលគេកាត់ចោល
និងកាកសំណល់វេជ្ជសាស្ត្រដែលគេចោលបន្ទាប់ពីព្យាបាលជំងឺ ពិសេសមហារីក
ហើយស្ថាប័នសុខាភិបាល បាននិយាយថា ការទុកគរនេះ ​គឺដោយសារ
មានការខ្វះខាតនូវឧបករណ៍ដុតកម្ទេចចោល ។

រដ្ឋាភិបាលប្រទេសអង់គ្លេសបានសារភាពប្រាប់ក្រុមអ្នកកាសែតថា កាកសំណល់ទំាងនោះ
ស្ថាប័នសុខាភិបាល និងក្រុមហ៊ុន មិនទាន់បានដុតកម្ទេចចោលឲ្យបានទាន់ពេល
ហើយរដ្ឋាភិបាលនឹងប្រឹងប្រែងរកវិធីផ្សេង ដើម្បីបោសសម្អាតកាកសំណល់ទំាងនោះ ឲ្យអស់ ។