ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីសុខាភិបាលបារម្ភពីការរាតត្បាតនូវជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងទ្វីបអ៊ឺរ៉ុបនិងអាស៊ី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ​ឆានែលញូវអាស៊ី (០៩.១០.១៨)

បរទេស៖ មន្រ្តីសុខាភិបាលពិភពលោក កំពុងរៀបចំទប់ទល់នឹងជំងឺគ្រុនផ្តាសាយជ្រូក
ដែលកំពុងតែរាលដាលក្នុងចំណោមសត្វជ្រូក ពីប្រទេសមួយចូលទៅក្នុងប្រទេសមួយទៀត
លើសកលលោក ចាប់តាំងពីឆ្នំា ២០១៤ ។

មនុស្សគឺជាប្រភព ​ដែលមន្ត្រីសុខាភិបាលសន្និដ្ឋានថា បានចម្លងជំងឺនេះ
ចូលទៅក្នុងប្រទេសបែលហ្សីក កាលពីថ្មី ៗ នេះ ដោយមានករណីនៃការកើតជំងឺនេះ ចំនួន ៨
ករណីក្នុងប្រទេសបែលហ្សីក ដែលគេប្រទះឃើញតំាងពីថ្ងៃទី ២៥ ខែ កញ្ញា មក ។ នៅថ្ងៃទី ២៥ ខែ
កញ្ញាដូចគ្នានេះដែរ មានករណីកើតជំងឺនេះ នៅក្នុងទីតំាងសតឃាតមួយកន្លែង ក្នុងទីក្រុង អ៊ីននើ
ម៉ុងហ្គោលី ប្រទេសចិន ។

ចាប់តំាងពីករណីនៃការកើតជំងឺគ្រុនផ្តាសាយជ្រូកត្រូវបានគេរកឃើញជាលើកដំបូងនៅថ្ងៃទី 03 ខែ
សីហា ប្រទេសចិន មានករណីនៃការផ្ទុះឡើងនៃជំងឺនេះចំនួន ២៩ ​ដង រួចមកហើយ ។
ដើម្បីការពារការរាតត្បាតនូវជំងឺនោះ ប្រទេសចិន បានសម្លាប់ជ្រូកអស់ចំនួន ៤០.០០០ ក្បាលហើយ

ដោយឡែក នៅក្នុងប្រទេសបែលហ្សីកវិញ ចាប់តំាងពីថ្ងៃទី ២៨ ​ខែ កញ្ញាមក
បានសម្លាប់ជ្រូកអស់ចំនួន ៤.០០០ ​ក្បាលហើយ ក្នុងពេលដែលប្រទេសចំនួន ១៣
បានហាមការនំាចូលសាច់ជ្រូកពីប្រទេសបែលហ្សីក ។​