ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រឿងអប់រំខ្លី៖ ម្ហូបម៉ែមិនប្រែប្រួល

សួស្តីលោកអ្នកនាងជាទីមេត្រី បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌជិតបញ្ចប់ទៅហើយ តើបងប្អូនបានទៅជួបជុំក្រុមគ្រួសារហើយឬនៅ? យើងខ្ញុំជឿជាក់ថាលោកអ្នកប្រាកដជាមានសុភមង្គលណាស់ពេលបានជួបជុំក្រុមគ្រួសារម្តងៗ ជាពិសេសបានញ៉ាំអាហាដែលជាស្នាដៃរបស់ម៉ែ ពីព្រោះថាដោយសារបច្ចុប្បន្នគ្រប់គ្នាសុទ្ធតែរវល់ម្នាក់ៗត្រូវឆ្ងាយពីគ្រួសារ ដើម្បីអនាគត  អ្នកខ្លះពេលរៀបការរួចក៏ត្រូវនៅឆ្ងាយពីឪពុកម្តាយ ដូច្នេះការដែលបានវិលមកភ្លក់ម្ហូបជាស្នាដៃម៉ែម្តងទៀតគឺជារឿងដែលអស្ចារណាស់ មានសុភមង្គលណាស់ សម្រាប់កូនៗ និងអ្នកម្តាយគ្រប់រូប ម៉ែនៅចាំថាកូនចូលចិត្តអ្វី ម៉ែរក្សាទុក ដូចទឹកចិត្តម៉ែអញ្ចឹង ស្រលាញ់កូនមិនដែលប្រែប្រួល ដូច្នេះកុំភ្លេចទៅញ៉ាំអាហារស្នាដៃម៉ែនៅផ្ទះទាំងអស់គ្នាណា។ តទៅនេះសូមអញ្ជើញលោកអ្នកនាងស្តាប់

រឿងអប់រំខ្លី៖ ម្ហូបម៉ែមិនប្រែប្រួល

និពន្ធនិងដឹកនាំរឿងដោយ៖ លោក ប៊ូ​ ម៉េងយូ

ផលិតដោយ៖ សហការីវិទ្យុវត្តភ្នំ FM 105.70 MHz នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា