ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកខាងលិចចោទប្រកាន់រុស្ស៊ីពីយុទ្ធនាការហេកឃីង(hacking)

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០៥.១០.១៨)

អាមេរិក៖ បណ្តាប្រទេសលោកខាងលិចបានចេញសេចក្តីប្រកាសស្តីពីព្រមានប្រទេសរុស្ស៊ីចំពោះការ
ប្រើសកម្មភាពហេកគីង(hacking)ជាសកលលុកលុយរំខានប្រតិបត្តិការរបស់ស្ថាប័ននានាដែលមានតាំងពី​ស្ថាប័នកីឡា ស្ថាប័នប្រឆាំងគ្រឿងញៀនរហូតដល់ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរនិងអង្គការ​ឃ្លាំមើលសង្គ្រាមជាដើម ។

សហរដ្ឋអាមេរិកបាននិយាយថាទីក្រុងម៉ូស្គូត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
សម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅជុំវិញពិភពលោកក៏នឹងត្រូវទទួលខុសត្រូវចំពោះការចូលរួមនូវអ្វីដែលគេបានពិពណ៌នាថាជាយុទ្ធនាការហេកឃីង ដោយទីភ្នាក់ងារចារកម្មយោធា ​របស់រុស្ស៊ី។

ការចោទប្រកាន់នេះធ្វើឱ្យបង្កើននូវភាពឯកោរបស់ក្រុងម៉ូស្គូនៅពេលដែលទំនាក់ទំនងការទូតរបស់ខ្លួនជាមួយលោកខាងលិចធ្លាក់ទាបដោយសារការបំពុលលើអតីតចារកម្មព្រមទាំងកំពុងតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបលើសកម្មភាពរបស់ប្រទេសរុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីរុស្ស៊ីបាននិយាយថាការចោទប្រកាន់នេះថាជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងរុស្ស៊ីដែលមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុងម៉ូស្គូ ។