ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មេបញ្ជាការកងទ័ពអាមេរិកបន្ទោសរុស្ស៊ីក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៥.១០.១៨)

អាមេរិក៖ មេបញ្ជាការកងទ័ពជាន់ខ្ពស់អាមេរិកម្នាក់កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់យ៉ាងខ្លាំងចំពោះការដាក់​ពង្រាយ​ប្រព័ន្ធមីស៊ីល S-300របស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរីដោយលោកបាននិយាយថាគ្មានការចាំបាច់ចំពោះ​ការបន្ថែម​ប្រព័ន្ធនេះឡើយហើយសកម្មភាពនេះជាការតបតភ្លាមៗទៅនឹងការធ្លាក់យន្តហោះយោធារុស្ស៊ីកាល​ពីខែមុន នៅក្នុងប្រទេសស៊ីរី ។

មេបញ្ជាការកងទ័ពអាមេរិកដែលមានតួនាទីត្រួតពិនិត្យកងកម្លាំងសហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ាបាននិយាយថាការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះហាក់ដូចជាការប្រឹងប្រែងរបស់មូស្គូដើម្បីជួយការពារសកម្មភាពមិនល្អណាមួយ
របស់កងកម្លាំងអ៊ីរ៉ង់និងស៊ីរីនៅក្នុងប្រទេសនេះ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានបញ្ជាឱ្យមានការទម្លាក់គ្រាប់បែកក្នុងប្រទេស
ស៊ីរីពីរដងចាប់តាំងពីលោកបានចូលកាន់តំណែងដើម្បីឆ្លើយតបនឹងអ្វីដែលលោកនិយាយថាប្រទេសស៊ីរីបានប្រើប្រាស់អាវុធគីមីនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។