ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រូបថតប្រចាំសប្តាហ៍៖ ម្ជូរដើមចេក និងចេកខ្ទិះ ទទួលជ័យលាភីលេខ១ ក្នុងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ —

សម្លម្ជូរដើមចេក និងបង្អែមចេកខ្ទិះ គឺជាម្ហូបសាមញ្ញ ប៉ុន្តែជាទីពេញនិយមរបស់ប្រជាជនខ្មែរ។ មុខម្ហូបទាំងពីរនេះ ដែលមានគ្រឿងផ្សំចំបងពីចេក បានទទួលជ័យលាភីលេខ១ នៅក្នុងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ លើកទី១៩ ដែលប្រព្រឹត្តទៅរួមជាមួយនឹងពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៥ និងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណី លើកទី១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីពេលថ្មីៗនេះ។

ដោយ ហូ វៃ