ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍មានគម្រោងបង្កើតតំបន់ទេសចរណ៍ពិសេសថ្មីៗឲ្យបានច្រើននៅពេលខាងមុខ

វិទ្យុជាតិកម្ពុ៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ក្រសួងទេសចរណ៍មានគម្រោងបង្កើតតំបន់ទេសចរពិសេសថ្មីៗ​​ឲ្យបានច្រើន​​ ដើម្បីទាក់ទាញទេសចរ​​អន្តរ​ជាតិ​​ឲ្យ​ជាង​៧លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តមទិត ចន្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​​ទេសចរណ៍​​បានប្រាប់អ្នក​​សាព័ត៌​មានថា គម្រោងបង្កើត​តំបន់​ទេសចរ​ពិសេសនេះ នឹងរៀបចំឲ្យមានផ្ទះស្នាក់​​នៅទី២ តាមរចនាបថ ខ្មែរ ឬខុនដូ សណ្ឋាគារ ជាដើម​ដើម្បីលក់​ឬជួល​រយៈ​ពេល​វែងឲ្យទេសចរបរទេសដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវចង់ស្នាក់នៅកម្ពុជារយៈពេលយូហើយចំណាយ​​ថវិកាច្រើន​បង្កើតការងារដល់ប្រជាពលរដ្ឋ និងបង្កើនចំណូលដល់​​វិស័យ​​ទេសចរណ៍​កម្ពុជា។

ក្រសួងទេសចរណ៍ កន្លងមកនេះធ្លាប់បាន​​ណែនាំ​ឲ្យអ្នក​វិនិយោគទុនបរទេស វិនិយោគ លើហេដ្ឋារ​ចនា​​សម្ព័ន្ធ​​​​ទេសចរណ៍  ដូចជាការ សាងសង់​​ផ្ទះស្នាក់នៅទី២ សណ្ឋាគារទំនើបៗនៅតំបន់សមុទ្រ តំបន់កោះនានារបស់កម្ពុជា ព្រោះ​តំបន់​​ទាំងអស់​នៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងចង់រស់នៅបំផុត។

ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវ ចលនាប្រឡង​​ប្រណាំង​​ “ទីក្រុងស្អាត” ចល​នា​ប្រ​ឡ​ង​ ប្រណាំង រង្វាន់សម្តេ​ច​​តេជោ​​នាយករដ្ឋមន្ត្រីសម្រាប់​ធុរកិច្ចបៃតងក្នុងវិស័​យទេស​ចរណ៍​ ចល​​នា​​​ប្រឡង​ប្រណាំង​ “រមណីយដ្ឋាន​ទេសចរណ៍​គំរូ” ចលនាប្រឡងប្រណាំង​ “បដិសណ្ឋារ​​កិច្ច  និងដាក់ចេញសៀវភៅសរឆាយណារីតឌី​ក្នុងគោលដៅទាក់​​​​ទាញ​​ភ្ញៀវទេសចរអន្តរជាតិ​​ឲ្យបានប្រមាណ៦លាន២សែននាក់នៅបំណាច់ឆ្នាំ២០១៨នេះ និង​ជាង៧លាននាក់​នៅត្រឹម​​ឆ្នាំ២០២០ខាងមុខ៕