ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អាជ្ញាធរភ្នំពេញត្រៀមរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនទៅមកតាមបណ្ដាខត្ត ដោយមិនបង់ប្រាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា:​ ដោយ​លោក​ ចន​ ណារិទ្ធ​:​

លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៣តុលានេះ បានអោយដឹងថា អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ២១៥គ្រឿង សម្រាប់បម្រើសេវា ដឹកជញ្ជូនសាធារណៈ ក្នុងនោះ ១២០ គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូន ទៅមកតាមបណ្ដាខត្ត ដោយមិនបង់ប្រាក់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

​ ខាងក្រោមនេះ​គឺជា​សេចក្តីជូនដឹណឹងទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ​