ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រុស្ស៊ីបានបញ្ចប់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីល S-300 ទៅកាន់ប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៣.១០.១៨)

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបញ្ជូនប្រព័ន្ធមីស៊ីល S-300ទៅកាន់ប្រទេសស៊ីរីរួចរាល់ហើយកាលពីថ្ងៃអង្គារដែល​ធ្វើឲ្យមានការព្រួយបារម្ភពីប្រទេសអ៊ីស្រាអែលនិងអាម៉េរិកដោយគិតថាការលក់អាវុធនេះជាការគាំទ្រដល់ប្រទេសអ៊ីរ៉ង់និងបង្កើនសង្គ្រាមនៅស៊ីរី។

រដ្ឋមន្ដ្រីក្រសួងការពារជាតិរុស្ស៊ីបានប្រាប់ប្រធានាធិបតីលោកវ្លាឌីមៀរពូទីនដែលបាន ផ្សព្វផ្សាយនៅក្នុងទូរទស្សន៍មួយថាការងារនេះត្រូវបានបញ្ចប់កាលពីប៉ុន្មានថ្ងៃមុន ។
លោកបានបន្ថែមទៀតថាប្រព័ន្ធមីស៊ីលនេះនឹងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់យោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី។

ប្រទេសរុស្ស៊ីបានសម្រេចចិត្តផ្គត់ផ្គង់ប្រព័ន្ធមីស៊ីលនេះបន្ទាប់ពីទីក្រុងម៉ូស្គូបានចោទប្រកាន់អ៊ីស្រាអែលថាបានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿងនៅជិតប្រទេសស៊ីរីកាលពីខែកញ្ញាកន្លងមក។