ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួនអ្នកស្លាប់ដោយរលកយក្សស៊ូណាមិនៅឥណ្ឌូនេស៊ីកើនឡើងយ៉ាងខ្លាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៣.១០.១៨)

ឥណ្ឌូនេស៊ី៖ សភាពការតានតឹងកំពុងតែកើនឡើងនៅក្នុងទីក្រុងប៉ាលូ​ (Palu)របស់ឥណ្ឌូនេស៊ីខណៈដែលជនរង​គ្រោះដែលនៅរស់រានមានជីវិតនៅថ្ងៃទី 5នេះកំពុងតែប្រឈមជាមួយកង្វះខាតអាហារនិងទឹកស្អាតប្រើប្រាស់
ហើយចំនួនអ្នកស្លាប់ជាផ្លូវការបានកើនឡើងជាច្រើន។

ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,២៣៤
នាក់កាលពីថ្ងៃអង្គារ។ បុគ្គលិកកាកបាទក្រហមម្នាក់បានប្រាប់អ្នកសារព័ត៌មានថាសាកសពជាច្រើនទៀត
ត្រូវបានគេរកឃើញក្នុងអំឡុងពេលស្វែងរកកុមារ 86នាក់ដែលបានចូលរួមផ្សព្វផ្សាយព្រះគម្ពីរនៅទីតាំង​ដាច់ស្រយាលមួយចំពេលដែលការរញ្ជួយដីនិងរលកស៊ូណាមីបានវាយប្រហារលើកោះស៊ូឡាវ៉េស៊ី (Sulawesi) ។

ចំនួននៃអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈពេលដែលសាកសពកាន់តែច្រើនត្រូវបានយកចេញពីកម្ទេចថ្ម។ប្រធានក្រុមប្រឹក្សាសំរាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីបានប្រាប់ក្រុមអ្នកយក​ព័ត៌មានថាសាកសពជាច្រើននៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ​ ។