ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការស៊ើបអង្កេតមួយបានបញ្ញាក់ថាលោកត្រាំជួយឪពុកម្តាយរបស់លោករួចពីការបង់ពន្ធ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (០៣.១០.១៨)

អាមេរិក៖ យោងតាមការវិភាគមួយរបស់កាសែតដឺញូវយកថែម (The New York Times)​ កាលពីថ្ងៃអង្គារបានឱ្យដឹងថាលោកប្រធានាធិបតីដូណាល់ត្រាំបានជួយឪពុកម្តាយរបស់គាត់ឱ្យរួចផុតពីការបង់ពន្ធដែលសកម្មភាពនេះត្រូវបានហៅថាជាករណីបោកបន្លំ។

កាសែតដឺញូវយកថែមបានរាយការណ៍ថាលោកត្រាំនិងបងប្អូនរបស់គាត់បន្លំលាក់ប្រាក់រាប់លានដុល្លារថាជាប្រាក់អំណោយ ដែលកាសែតនោះពិពណ៌នាថាជាអំណោយក្លែងក្លាយក្នុងរបរពាណិជ្ជកម្មរបស់ពួកគេ ។

អត្ថបទរបស់កាសែតនោះ គឺផ្អែកតាមការ​ស៊ើបអង្កេតអស់រយៈពេលរាប់ខែ ដែលរួមមានការ
ពិនិត្យឡើងវិញនូវឯកសារហិរញ្ញវត្ថុជាង ១០០.០០០ ទំព័រព្រមទាំងការធ្វើ​សម្ភាសន៍ជាមួយសហការីនៃអាជីវកម្មរបស់ឪពុកលោកត្រាំ​​​ និងប្រភពពីសាធារណជន ។

យោងតាមការដកស្រង់ពីកំណត់ត្រាពន្ធរបស់ឪពុកម្តាយលោកត្រាំបានឲ្យដឹងថាពួកគាត់បានផ្តល់ប្រាក់ជាងមួយពាន់លានដុល្លារដល់លោកត្រាំនិងបងប្អូនប្រុសរបស់លោកត្រាំហើយបានបង់ពន្ធចំនួន ប្រាក់ចំនួនជាង ៥២ លានដុល្លារ​ប៉ុន្តែចំនួនប្រាក់ដែលត្រូវបង់មានចំនូនដល់ទៅជាង ៥៥០ លានដុល្លារអាមេរិកឯណោះ។