ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយអាត ចន្ធូ

ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤ ខែតុលា ដល់ថ្ងៃទី៦ ខែតុលាខាងមុខនេះ ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ ព្រមទាំងរុះរើគន្លងខ្សែបណ្តាញ ដែលជួយបង្កលក្ខណៈងាយស្រួលដល់ការពង្រីកផ្លូវ។

 

សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខ្លីនេះ គឺនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៩៖០០ ដល់ម៉ោង ១៧៖០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងស្ថិតនៅក្នុងសង្គាត់ទន្លេបាសាក់ ខណ្ឌចំការមន តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សាខាអូរបែកក្អម  តំបន់ភ្លើងមួយចំនួនស្ថិតនៅសង្កាត់រំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងតំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

 

នៅថ្ងៃសុក្រទី៥ ខែតុលា ចាប់ពីម៉ោង៩៖០០ ដល់ម៉ោង១២៖០០ នឹងផ្អាកការផ្គត់ផ្គងើអគ្គិនី នៅតំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល

 

ថ្ងៃសៅរ៍ទី៦ ខែតុលា ចាប់ពីម៉ោង៩៖០០ ដល់ម៉ោង១៧៖០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតសង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

 

ការជូនដំណឹងជាមុនរបស់អគ្គិសនីកម្ពុជានេះ គឺដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់ផ្គត់ផ្គង់ខាងលើ​​បានទទួលព័ត៌មានជាមុន និងដើម្បីសុំការអធ្យាស្រ័ចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕