ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងទ័ពអាម៉េរិកទៅដល់តួកគីសម្រាប់ការហ្វឹកហាត់ល្បាតរួមនៅ Manbij

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — ក្រសួងការពារប្រទេសតួកគី បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមដំបូងនៃកងទ័ពអាម៉េរិកបានទៅដល់ប្រទេសតួកគី ដើម្បីហ្វឹកហាត់សម្រាប់ការល្បាតរួមនៅ Manbij របស់ប្រទេសស៊ីរី ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតរួមនឹងចាប់ផ្តើមបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ។ រដ្ឋមន្ត្រីការពារប្រទេសអាម៉េរិក លោក ជេម ម៉ាតទីស ( James Mattis ) បានប្រាប់ពួកអ្នកយក ព័ត៌មានពីថ្ងៃទី២៨ ខែសីហា ថា ក្រុងអង់ការ៉ា និងក្រុងវ៉ាស៊ីងតោនកំពុងបន្តធ្វើឱ្យមានការជឿនលឿន ស្តីពីផែនទីផ្លូវទ្វេភាគីមួយ ដើម្បីធ្វើឱ្យតំបន់នេះ លែងមានកងជីវពលក្រុមការពារប្រជាជន ( YPG )។ តាមលោក ម៉ាតទីស ឱ្យដឹងថា គ្រឿងសម្ភារៈហ្វឹកហាត់បានទៅដល់ទីក្រុងអង់ការ៉ា មុនការចាប់ផ្តើម ការល្បាតរួម ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )