ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កាណាដានឹងផ្តល់ថវិកាប្រមាណ​១.៥លានដុល្លារអាមេរិក ដល់ក្រុមជួយសង្រ្គោះ ដោយសារការរញ្ជួយដីនៅឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ — រដ្ឋាភិបាលកាណាដាបាននិយាយនៅក្នុងសេចក្តីថ្លែងការព័ត៌មានមួយថា ប្រទេស​កាណាដា​​នឹង​ផ្តល់នូវទឹកប្រាក់ប្រមាណ ១.៥លានដុល្លារអាមេរិក​ជាជំនួយគ្រាអាសន្ន ដើម្បី​ជួយ​គាំទ្រដល់​ក្រុមទទួលខុសត្រូវផ្នែកមនុស្សធម៌ ចំពោះការរញ្ជួយដី និងស៊ូណាមី ដែលបាន​វាយប្រហារ​ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសុក្រកន្លងទៅនេះ។

សេចក្តីថ្លែងការណ៍បាននិយាយកាលពីថ្ងៃអង្គារថា លោក Honorable Marie-Claude Bibeau រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជាតិ បានប្រកាសនៅថ្ងៃនោះថា ប្រទេសកាណាដា​នឹងផ្តល់​ថវិកា​១.៥លានដុល្លារអាមេ- រិក​ជាជំនួយជាគ្រាអាសន្ន ដើម្បីជួយគាំទ្រដល់អង្គការនានា ដែល​ទទួលខុសត្រូវផ្នែកមនុស្សធម៌ បន្ទាប់ការរញ្ជួយដី និងស៊ូណាមី ដែលបានវាយប្រហារប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ។

លោក Bibeau បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានថា ជំនួយគ្រាអាសន្ននេះ នឹងជួយ គាំទ្រដល់គ្រប់ភាគីផ្នែកមនុស្សធម៌ទាំងអស់​នៅលើទឹកដី​ប្រទេសឥណ្ឌូណេស៊ី ក្នុងការ​ធ្វើ​​ការងារនៅតាមសហគមន៍នានា​ ដែលមានតម្រូវការជួយសង្គ្រោះបន្ទាន់ណាមួយនោះ។ តាមសេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ជំនួយនេះនឹងជួយផ្លល់ដល់ផ្នែកទឹកស្អាត ស្បៀងអាហារ ទីជម្រក ជំនួយគ្រាអាសន្នចាំបាច់ និងផ្នែកថែទាំសុខភាព៕

( ប្រភព Sputnik បកប្រែដោយលោក មាស សំអុល )