ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយរដ្ឋមន្រ្តីការបរទេសតួកគី

AKP តួកគី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉េវលូត សាវូសូគ្លូរ (Mevlut Cavusoglu) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋតួកគី និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា និងបណ្ឌិតសភាការទូត នៃក្រសួងការបរទេសតួកគី នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ខណៈ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគី។

រូបថត៖ ក្រសួងការបរទេស