ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាវាចម្បាំងចិនកំពុងបណ្តែតខ្លួនជិតនាវាចម្បាំងអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ​ (០២.១០.១៨)

ចិន៖ កាលពីថ្ងៃចន្ទនាវាចម្បាំងចិនមួយគ្រឿងបានបណ្តែតខ្លួនជិតនាវាចម្បាំងរបស់អាមេរិចដោយបង្ខំឱ្យនាវា​អាមេរិកធ្វើការផ្លាស់ប្តូរទិសដៅ។មន្ត្រីរបស់អាមេរិកម្នាក់បាននិយាយថាវត្តមានរបស់នាវាចិនដែលកំពុងស្ថិតក្នុងដែន​ទឹកជម្លោះ នៅសមុទ្រចិនខាងត្បូងមានសភាពមិនប្រក្រតីនិងគ្មានការធានា ថា នឹងគ្មានអ្វីអាចនឹងកើតឡើងនោះទេ ។

នាវាចម្បាំងផ្ទុកកាំជ្រួចមីស៊ីលរបស់អាមេរិកកំពុងធ្វើសកម្មភាពដែលយោធាអាមេរិកហៅថាជាប្រតិបត្តិការសេរីភាពដឹកជញ្ជូនតាមផ្លូវនាវាចរណ៍ ពេលដែលនាវានោះបានឆ្លងកាត់ក្បែរច្រាំងរបស់​កោះមួយចំនួន ម្តុំកោះស្រ្បាតលី​ (Spratly)​​ ​។

ទីក្រុងប៉េកាំងបានអះអាងអធិបតេយ្យភាពលើផ្នែកជាច្រើនរបស់កោះស្រ្បាតលី (Spratly)
​ស្ថិតនៅល្នុងសមុទ្រចិនខាងត្បូង ​ ។អ្នកនាំពាក្យរបស់កងនាវាចរអាមេរិក​ប្រចាំតំបន់​ប៉ាស៊ីហ្វិកបាននិយាយថា​ក្នុងអំឡុងពេលប្រតិបត្តិការ​​​នាវាចម្បាំងរបស់ចិនបានបណ្តែតខ្លួនមកជិតនាវាចម្បាំងអាមេរិក ដែលមានមានសភាពមិនប្រក្រតីនិងគ្មានសុវត្ថិភាពដែល​ធ្វើឲ្យនាវាអាមេរិក ត្រូវផ្លាស់ប្តូរទិសដៅ ។