ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ជំរុញការអនុវត្តផែនការគាំពារសុវត្ថិភាពចរាចរណ៍ចំពោះកម្មករ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — រាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល បានជំរុញការអនុវត្តផែនការគាំពារសុវត្ថិភាព ចរាចរណ៍ចំពោះកម្មករនៅតាមវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែងជើងខណៈ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានចំពោះកម្មករ។ 
ថ្លែងក្នុងសិក្ខាសាលាអំពីការកសាងមេរៀន សម្រាប់បង្កើនប្រសិទ្ធភាពការអប់រំផ្សព្វ ផ្សាយ និងការបណ្តុះបណ្តាលគ្រូបង្គោលអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់កម្មករ និង អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ដែលធ្វើឡើងនៅរាជធានី ភ្នំពេញថ្ងៃទី០២ ខែតុលានេះ លោកជំទាវ មឹន មាណវី អគ្គលេខាធិការគណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដល់កម្មករ ក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាល និងអង្គការដៃគូ បានបង្កើតគម្រោងកសាងសុវត្ថិភាព ចរាចរ​ណ៍មួយដែលមានភារកិច្ចចុះធ្វើការអប់រំ និងផ្សព្វផ្សាយអំពីសុវ​ត្ថិ​ភាពចរាចរណ៍ ដល់កម្មករ និយោជិត និងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករឱ្យមានការប្រុងប្រយ័ត្នអំពីគ្រោះ ថ្នាក់ដែលអាច​កើតមានឡើងជាយថាហេតុ។

លោកជំទាវបានបញ្ជាក់ថា ក្រុមការងារ ក៏បានការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តការបំបាត់ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ដែលនាំឱ្យមានការដឹក ជញ្ជូនកម្មករលើសចំណុះ ការត្រួតពិនិត្យរកជាតិស្រវឹង និងគ្រឿងញៀនចំពោះអ្នកបើកបរ រថយន្តដឹកកម្មករផងដែរ។លោក ស៊ុ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គមបានឱ្យដឹងថា ក្រុមការ ងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បានចុះបណ្តុះបណ្តាល ដល់អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករអំពីច្បាប់ចរាចរណ៍ និងបានជំរុញឱ្យពួកគេទៅ ប្រឡងយកប័ណ្ណបើកបរជាច្រើនពាន់នាក់។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួស​អាស៊ីប្រចាំកម្ពុជា កត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ចំពោះកម្មករក្នុងវិស័យកាត់ដេរច្រើនឡើង ដោយសារការ វ៉ាជែងដោយប្រថុយប្រថាន ការមិនគោរពច្បាប់ចរាចរណ៍ បើកបរធ្វេសប្រហែសការផ្ទុកចំនួន មនុស្សលើសចំណុះ និងការបើកបរក្រោមឥទ្ធិពលស្រវឹងជាដើម៕

ដោយ ប៉ាល់ សុង