ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

NAFTA: កាណាដា និងអាមេរិក​ឈានដល់កិច្ចព្រមព្រៀងថ្មីមួយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — កិច្ចចរចា​កាណាដា និងអាមេរិក​បានសម្រេចនូវកិច្ចព្រមព្រៀងថ្មីមួយ ស្តីអំពី NAFTA ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីត្រីភាគី​អាមេរិក កាណាដា និងម៉ិកស៊ិក​។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេសម្រេចរួចរាល់ហើយ​រវាងប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក​ប៉ុន្តែមិនមាន​ប្រទេសកាណាដានោះទេ។​

កិច្ចព្រមព្រៀងនេះត្រូវបានគេអនុម័ត កាលពីយប់ថ្ងៃអាទិត្យ​ ក្នុងរយៈពេលតែពីរបីម៉ោង​ប៉ុណ្ណោះ នៅមុនកាលកំណត់មួយ សម្រាប់អាមេរិក និងម៉ិកស៊ិក​ដើម្បីផ្ញើអត្ថបទនៃ​កិច្ច​ព្រមព្រៀង​នេះ​ទៅកាន់រដ្ឋសភា។ កិច្ចព្រមព្រៀងត្រីភាគីថ្មីនេះ នឹងត្រូវបានគេឱ្យឈ្មោះថា កិច្ចព្រមព្រៀងអាមេរិក ម៉ិកស៊ិក កាណាដា(Umsca)។ UMSCA នឹងផ្តល់ដល់កម្មករ កសិករ អ្នកចិញ្ចឹមសត្វ(បណ្តុះឬបង្កាត់) និងអ្នកជំនួញរបស់យើង ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុង​កម្រិតខ្ពស់មួយ ដែលនឹងនាំទៅកាន់ទីផ្សារសេរី ការធ្វើពាណិជ្ជកម្មប្រកបដោយភាពត្រឹមត្រូវ និងការរីកលូតលាស់ខាងសេដ្ឋកិច្ចដ៏រឹងមាំបន្ថែមទៀតនៅក្នុងតំបន់របស់យើង។

លោក Robert Lighthizer តំណាងផ្នែកលក់អាមេរិក និងលោកស្រី Chrystia Freeland រដ្ឋមន្រ្តីការបរទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា វានឹង​ពង្រឹងនូវចំណាត់ថ្នាក់ជាមធ្យមមួយ និងកាបង្កើតបានល្អ ការទទួលបានប្រាក់ខែខ្ពស់ និងផ្តល់​ឱកាសថ្មីៗសម្រាប់មនុស្សជិតពាក់ កណ្តាលប៊ីលាននាក់​។

កាលពីថ្ងៃអាទិត្យ​លោក Justin Trudeau នាយករដ្ឋមន្រ្តីកាណាដា​ បានជួបប្រជុំ​ជាមួយ​រដ្ឋមន្រ្តី សំខាន់ៗ ដោយរួមមានទាំង​លោកស្រី​ Freeland ផងដែរនោះ ដើម្បីធ្វើឱ្យ​ប្រសើរ​ឡើងនូវកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេលខ្លី នៅមុនពេលកាលបរិច្ឆេទមួយ សម្រាប់​អាមេរិក ក្នុងការបញ្ជូនអត្ថបទនៃកិច្ចព្រមព្រៀងនេះទៅកាន់រដ្ឋសភា៕

( ប្រភព AIG៖ បកប្រែដោយលោក មាស សំអុល ​)