ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ កូរ៉េខាងជើង-អាល្លឺម៉ង់

AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ — វិទ្យាស្ថានដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញនៃការបណ្តុះបណ្តាលថ្នាក់ខ្ពស់បំផុតរបស់សាកលវិទ្យាល័យ កូរ៉េខាងជើង សាកលវិទ្យាល័យ គីម អ៊ីល ស៊ុង(Kim Il Sung) ត្រូវបានគេ​បង្កើត​កិច្ចផ្លាស់ប្តូរគ្នាមួយ និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព ជាមួយសាកលវិទ្យាល័យ Berlin Free នៅក្នុងវិស័យមុនស្សជាតិ និង សង្គម។

កាលពីថ្ងៃចន្ទ សាកលវិទ្យាល័យអាល្លឺម៉ង់បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើ​ពិធីសារមួយ ស្តីអំពី​ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្នា​ជាមួយសាកលវិទ្យាល័យ​ គីម អ៊ីល ស៊ុង នៅក្នុងពិធីមួយដែលបានធ្វើឡើង​នៅទីក្រុងព្យុងយ៉ាង​កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ។ វាបានកត់សម្គាល់ថា ពិធីចុះហត្ថលេខានេះ ត្រូវបានចូលរួមដោយ​លោក Thae Hyong-chol នាយកសាកលវិទ្យាល័យកូរ៉េខាងជើង និងលោក Lee Eun-jeong ប្រធានវិទ្យាស្ថាន​សិក្សា​ភាសាកូរ៉េប្រចាំនៅសាកលវិទ្យាល័យ Berlin Free ។

វាគឺជាឱកាសដ៏កម្រមួយសម្រាប់សាកលវិទ្យល័យ គីម អ៊ីល ស៊ុង​ ក្នុងការបង្កើតកិច្ច​ផ្លាស់​ប្តូរមួយ និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងជាមិត្តភាព ជាមួយសាកលវិទ្យាល័យ​នៅ​ខាងក្រៅដែលជាប្រទេសសង្គមនិយមដ៏ចំណាស់មួយនេះ។ នៅលក្ខខណ្ឌនេះដែរ នាយកដ្ឋាន​ភាសាអាល្លឺម៉ង់​នៃសាកលវិទ្យាល័យ ព្យុងយ៉ាង និងវិទ្យាស្ថានសិក្សាភាសាកូរ៉េនៃ​សាកលវិទ្យា​ល័យ Berlin Free បានចុះហត្ថលេខាលើ អនុសរណយោគយល់គ្នាមួយ (MOU) ស្តីអំពីការបង្កើត​កិច្ចសិក្សា​ស្រាវ​ជ្រាវរួមគ្នាមួយ។​​

សម្រាប់គម្រោងដំបូងរបស់ពួកគេ សាកលវិទ្យាល័យកូរ៉េខាងជើង គ្រោងនឹងធ្វើកិច្ច​សហប្រតិបត្តិការ​ ស្តីអំពីការសិក្សាស្រាជ្រាវរបស់វិទ្យាស្ថានភាសាអាល្លឺម៉ង់​ស្តីអំពី Seowon ជាវិទ្យាស្ថានមួយ ក្នុងចំណោមវិទ្យាស្ថានទូទៅដ៏ល្បីបំផុត​ក្នុងអំឡុងពេលរាជវង្ស​ចូហ្សុន Joseon Dynasty៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )