ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈត្រូវ បន្ដចុះត្រួតពិនិត្យតាមចំណតរង់ចាំខ្សែរត់ឱ្យបានលឿន

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីរដ្ឋាករស្វយ័តដឹក ជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវបន្ដចុះត្រួតពិនិត្យមើលរាល់ថ្ងៃទៅតាម ចំណតរង់ចាំនានា ដើម្បីបង្កើនល្បឿនម៉ោងរត់របស់រថយន្តក្រុងឱ្យបានលឿន ទៅតាមតម្រូវការរបស់ប្រជា ពលរដ្ឋ។


ឯកឧត្ដម ឃួង ស្រេង បានជំរុញបែបនេះ ក្នុងពិធីសម្ពោធបើកដាក់ឱ្យប្រើប្រាស់សាក ល្បងរថយន្តក្រុងចំនួន១០០ គ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនលើ តម្រាយផ្លូវរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងនៅលើសួនច្បារទីលាន ប្រជាធិបតេយ្យថ្មី ខណ្ឌឫស្សីកែវ កាលពីថ្ងៃចន្ទ ៧រោច ខែបទ្របទ ឆ្នាំចសំរឹទ្ធិ ស័កព.ស ២៥៦២ត្រូវនិងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត ក្រុងត្រូវចុះត្រួតពិនិត្យមើលលើបញ្ហាបច្ចេកទេសចំណតរង់ចាំ និងមើលពីសកម្មភាពរបស់ ប្រជាពលរដ្ឋអ្នកដំណើរបើមានច្រើនត្រូវតែបន្ថែមខ្សែរត់ មិនមែនមានប៉ុន្មានធ្វើតែប៉ុណ្ណឹង នោះទេ។ កិច្ចការងារនេះត្រូវតែប្រជុំ ដើម្បីពិភាក្សារកចំណុចកែលម្អឱ្យបានល្អប្រសើរឡើង មួយកម្រិតទៀត។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការបង្កើតឱ្យមានរថយន្តក្រុង គឺដើម្បីតាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋ កាត់បន្ថយកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះគ្រប់សកម្មភាព ត្រូវតែធ្វើឡើងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយការងារនេះថ្ងៃក្រោយបើអាច យើង នឹងយករថយន្តក្រុងមួយចំនួនទៅធ្វើចរាចរណ៍ទៅតាមបណ្តាខេត្តឬឆ្លងប្រទេសក្បែរៗខាងយើងផងដែរ ដើម្បីយកលុយមកទប់ការខាតរបស់រថយន្តក្រុងនៅក្នុងក្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងមានតែបាតដៃទទេ តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យ កំណើនយានយន្តចេះតែកើនឡើង ធ្វើឱ្យមានការកកស្ទះចរាចរ។

ឯកឧត្ដមបានបញ្ជាក់ថា ការរឹតបន្តឹងចរាចរ គ្មានបំណងអ្វីទេ គឺដើម្បីការពារអាយុជីវិត បងប្អូនប្រជាពលរដ្ឋយើង។ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ មកដល់ ពេលនេះយើងមានរថយន្តក្រុងចំនួន២៣៥គ្រឿង និងទទួលបានការគាំទ្រពីប្រជាជនយ៉ាង ច្រើនដោយក្នុងមួយថ្ងៃមានបងប្អូន ប្រជាពលរដ្ឋ ជិះរថយន្តក្រុង ប្រមាណពី២ម៉ឺន ទៅ២ម៉ឺន១ ពាន់ នាក់ដែលអាចកាត់បន្ថយការកកស្ទះនិងគ្រោះថ្នាក់ចរាចរ ផងដែរ។


ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យអ្នកបើកបររថយន្តក្រុងទាំងអស់ត្រូវគោរពច្បាប់ ចរាចរ មិនត្រូវបើកស្រេចតែចិត្តនោះទេ ត្រូវគិតថា អ្នកដំណើរជាមួយយើង សុទ្ធតែជាបងប្អូន របស់យើង។ យើងជាអ្នកបម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើឱ្យប្រជាពលរដ្ឋចូលចិត្ត និង ស្រឡាញ់យើង។ ការចតលើចំណតរថយន្តក្រុង អាជ្ញាធរដែនដីត្រូវសម្រួលនិងទទួលធ្វើការ ងារនេះឱ្យបានល្អ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។

លោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបាន បញ្ជាក់ឱ្យដឹងផងដែរថា ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាពលរដ្ឋក្នុងការធ្វើ ដំណើរ ក៏ដូចជាការចូលរួមកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចររដ្ឋបាលរាជធានីបាន បង្កើតឱ្យមានខ្សែរត់រថយន្តក្រុង ហើយមកដល់បច្ចុប្បន្ននេះមានអ្នកទទួលសេវានៃការជិះ រថយន្តក្រុងនេះក្នុងមួយថ្ងៃពី២ម៉ឺន ទៅ២ម៉ឺន១ពាន់នាក់ ដោយឃើញពីកំណើននេះ ទើប រដ្ឋបាលរាជធានីបន្ថែមខ្សែរត់ចំនួន៥ខ្សែទៀត គឺចំនួន៨០គ្រឿងដែលជាជំនួយរបស់ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០១ ខែតុលានេះតទៅ៕

ដោយ សួស សំរិត