ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ថោ សេដ្ឋាណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ អនុក្រឹត្យនិងសេចក្ដីណែនាំ ជូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ឯកឧត្ដម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈបាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ ២៤០ អនក្រ.បក សេចក្តីណែនាំ លេខ ៧៨៨ ម ស.សណន សេចក្ដីណែនាំលេខ ៧៨៩ មស.មណន និងលិខិតបទដ្ឋាន គតិយុត្តជូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៧រោច ខែ ភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។ 
សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យនិងសេចក្ដីណែនាំនេះ មានការអញ្ជើញចូល រួមពីឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម សមាជិកក្រុមប្រឹក្សា ខេត្ត ប្រធានអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញា ធរ ក្រុង ស្រុក ឃុំ សង្កាត់ជាច្រើនរូបទៀត ។

ឯកឧត្តម ថោ សេដ្ឋាណា អនុរដ្ឋលេខាធិ ការក្រសួងមុខងារសាធារណៈ និងជាប្រធាន គណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ បានមានប្រសាសន៍ក្រើនរម្លឹក ដល់ថ្នាក់ ដឹកនាំគ្រប់មន្ទីរអង្គភាពនៅថ្នាក់ក្រោមជាតិត្រូវមានជំហរទទួលខុស ត្រូវរាល់កិច្ចការ គ្រប់គ្រងមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនពី របៀបដំឡើងតួនាទី និងកាំប្រាក់ជាដើម។


ឯកឧត្តម បញ្ជាក់ថា នេះជាបេសកកម្មដ៏ប្រសើរបំផុតនៅ ក្នុងដំណើរការកំណែទម្រង វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវអនុវត្តន៍ផ្ទាល់ទៅតាម ខ្សែបណ្តោយរបស់មន្ទីរវិស័យទាំងអស់ ដែលធ្វើការងារនៅ ថ្នាក់ក្រោមជាតិដូចជា ការឡើងថ្នាក់ ការឡើងឋានន្តរស័ក្តិ គឺក្រសួងសាម៉ីជាម្ចាស់ក្របខ័ណ្ឌ ប៉ុន្តែការចាត់ ចែងការតែងតាំងការបញ្ចប់ការងាគឺ ធ្វើឡើងដោយរដ្ឋបាលមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ អនុវត្តន៍នីតិវិធីទៅតាមអនុក្រឹត្យនិងសេចក្តីណែ នាំដែលបានកំពុងផ្សព្វផ្សាយ នៅពេលនេះ ហើយអនុក្រឹត្យលេខ ២៤០ ស្តីពីការធ្វើប្រតិភូ កម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាល រាជធានីខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារថ្នាក់ក្រោមជាតិ គោលបំណងគឺ លើកកម្ពស់ការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារថ្នាក់ក្រោមជាតិ មានគោលដៅ គ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការតែងតាំង និងការបញ្ចប់មុខតំណែងគ្រប់គ្រងរបស់មន្រ្តីរាជការស៊ីវិល នៃមន្ទីរអង្គភាព និងការិយាល័យជំនាញនានា នៃក្រសួងដែលបានបំពេញការងារនៅថ្នាក់ក្រោមជាតិ ។

ឯកឧត្តមបញ្ជាក់ទៀតថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តន៍ចំពោះបុគ្គលិក រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការស៊ីវិលនៃមន្ទីរអង្គភាពនិងការិយាល័យ ជំនាញ នានាដែលបានបំពេញការងារនៅថ្នាក់ក្រោមជាតិ លើកលែងតែមន្រ្តីរាជការស៊ីវិល ក្រោមឱវាទ នៃអគ្គនាយកគយនិងរដ្ឋករកម្ពុជា អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋាន ពន្ធដារ សហគ្រាសសាធារណៈនិងមន្រ្តីរាជការដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ ដោយឡែករបស់រាជរដ្ឋាបាល៕

ដោយ ជួន សុជាតិ