ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមអ្នកស្រាវជ្រាវរកឃើញថា កន្លែង​​លក់​បារីរាយបានជួយផ្សព្វ​​ផ្សាយ​​ពាណិជ្ជកម្មឲ្យក្រុមហ៊ុនថ្នាំជក់​​ បើទោះបីច្បាប់ហាមឃាត់

វិទ្យុជាតិកម្ពុជា ៖ អត្ថបទដោយ លោកចេម ហួត

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវ និងអង្គការសុខភាពពិភពរកឃើញថា  កន្លែង​​លក់​បារីរាយបានជួយផ្សព្វ​​ផ្សាយ​​ពាណិជ្ជកម្មឲ្យក្រុមហ៊ុនថ្នាំជក់​​ បើទោះបីច្បាប់ហាមឃាត់ មិនអោយមានការផ្សព្វផ្ស​​ព្វផ្សាយពាណិជ្ជ​កម្មផលិត​ផលនេះ​ក៏ដោយ ។

 លោក កៅ​ សុវណ្ណតារា​​​ អ្នកប្រតិបត្តកម្មវិធីបរិញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ​ភូមិ​ន្ទ​​​ភ្នំពេញបានមាន​ប្រសាសន៍​ថា តាមការអង្កេតមួយដែលធ្វើឡើង​ដោយដេប៉ាតឺម៉ង់​​ចិត្ត​​វិទ្យា​​​នៃ​​​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការ​ចលនា​​​ដើម្បីសុខ​​ភាពកម្ពុជា​បានឱ្យដឹងថា ៨៥ភាគរយ នៃអ្នកលក់បារីបានទទួលប្រាក់រង្វាន់ វត្ថុ​ប្រើ​​ប្រាស់​​​និង​បារី​​ជាថ្នូរ​នឹងការជួយផ្សា​យពាណិជ្ជកម្មបារីឲ្យក្រុមហ៊ុនថ្នាំជក់។ ក្នុងសិក្ខាសាលាស្តីការលើកទឹកចិត្តរបស់ក្រុមហ៊ុនចំពោះការលក់បារី និងការផ្សាយ​ពាណិ​ជ្ជកម្មថ្នាំជក់ថ្ងៃទី១ ខែតុលានេះ នៅមជ្ឃមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ​ លោក​បាន​​បញ្ជាក់ថា អ្នកលក់បារី បានជួយដាក់តាំងបង្ហាញកញ្ចប់បារី ទូដាក់បារី និង​​សារលើកទឹក​​ចិត្ត​​​​នៅនឹងក​ន្លែងលក់របស់ខ្លួន​ធ្វើឲ្យអតិថិជនចាប់អារម្មណ៍​​ចង់ទិញបារី​ជក់ជា​ដើ​ម​។

លោកវេជ្ជបណ្ឌិតមុំគង់នាយកប្រតិបត្តិអង្គការចលនា​ដើម្បីសុខភាពកម្ពុជា​​បានមាន​ប្រសាសន៍​​ថា ​ចាប់តាំង ពីប្រទេស កម្ពុជាអនុម័តច្បាប់ ស្តីពី ការ គ្រប់ គ្រង ផលិត ផល ថ្នាំ ជក់ នៅឆ្នាំ ២០១៥មក ការផ្សាយ ពាណិជ្ជកម្មផលិតផលថ្នាំជក់ ការ ផ្សព្វ ផ្សាយ លក់ និង ការ ឧបត្ថម្ភ កម្មវិធី ដោយឧស្សាហកម្ម ថ្នាំ ជក់ត្រូវ បាន ហ៊ាម ឃាត់ ទាំង ស្រុង។ ប៉ុន្តែ ក្រុមហ៊ុន ថ្នាំ ជក់ មួយ ចំនួន នៅតែ បំពាន ច្បាប់ ស្តីពីការ ត្រួត ពិនិត្យ ផលិតផល ថ្នាំ ជក់ ដោយ បន្ត​ផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំ ជក់ ការ ផ្សព្វផ្សាយ លក់ ផលិត ផល ថ្នាំ ជក់ របស់ ខ្លួន ដែល ជា ឧបសគ្គ រារាំង ដល់ ការ កាត់បន្ថយ ការចំនួន​​ប្រជាព​លរដ្ឋដែលស្លាប់ ពិការ និងកើត​ជម្ងឺ​​បណ្ដាលមកពីការ ប្រើ ប្រាស់ ផលិត ផល ថ្នាំ ជក់។ លោកយ៉ិលដារាវុធតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពជាបានមានប្រសាសន៍​​ថា ដើម្បី ដោះ ស្រាយ បញ្ហា នេះយន្តការផាកពិន័យដល់​​ក្រុមហ៊ុន​​ថ្នាំជក់​តាមការចង្អុល​​បង្ហាញ​​​របស់​ច្បាប់ ស្តីពី ការ ត្រួត ពិនិត្យ ផលិត ផល ថ្នាំជក់​ជាវិធាន​​ការដ៏​មាន​​ប្រសិទ្ធ​ភាព​​បំផុត៕