ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២១០១៨ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា អញ្ជើញមក ដល់មាតុភូមិវិញដោយសុវត្ថិភាព នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់របស់សម្តេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា