ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯក​ឧត្តម ឃឹម ប៊ុនសុង ជួប​សំណេះសំណាលជាមួយមន្រ្តីរាជការនៃអង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាបក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP សៀមរាប ថ្ងៃទី០១ ខែតុលា ឆ្នំា២០១៨ — ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ នេះបានជួបសំណេះសំណាលជាមន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ នៃអង្គភាពទាំង៦ នៃរដ្ឋ បាលសាលាខេត្តសៀមរាបក្នុងឱកាសរដូវកាល ដែលប្រជាពលរដ្ឋកម្ពុជាប្រារព្ធពិធីបុណ្យ ភ្ជុំបិណ្ឌ។

ឯកឧត្តម ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ជាប្រពៃណីរបស់រដ្ឋបាលខេត្ត សៀមរាបឱ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភ នូវថវិកា ដើមី្បឱ្យបងប្អូនយកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងការធ្វើនូវចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើមី្បឧទិ្ទសកុសលផលបុណ្យជូនដល់ វិញ្ញាណក្ខន្ធ លោកអ្នកមានគុណ ញាតិកាលប្រាំពីរសន្តាន ដែលបានចែកឋានទៅ តាមរយៈ ព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឱ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទទួល និងជួយរំដោះឱ្យ រួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឱ្យបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

ឯកឧត្តម ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំនិងផ្តាំផ្ញើដល់មន្ត្រីរាជការ សាលាខេត្ត ទាំងអស់ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឱ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឱ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការទាំង៦ និងមានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ក្នុងការសម្រួលដល់ការទំនាក់ទំនង និងផ្តល់សេវាទាន់ ពេលជូនប្រជាពលរដ្ឋក្នុងគោលដៅ លុបបំបាត់នូវអំពើ ពុករលួយនៅតាមបណ្តាមន្ទីរ អង្គភាព។ ជាពិសេនៅក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌនេះពេលធ្វើដំណើរកម្សាន្តត្រូវគោរពច្បាប់ ចរាចរណ៍ និងមួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់សុវត្ថិភាពនៅពេលបើកបរឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងនៃការកើតឡើងនូវគ្រោះថ្នាក់ចរាចរនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

ដោយ ឃុត សៅ