ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះនគរបាលជាតិដាក់ចេញផែនការពង្រឹង សន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា ៖ អត្ថបទលោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិបានពង្រឹងសន្តិសុខ សណ្នាប់ឆ្នាប់ សុវត្ថិភាព ដើម្បីការពារប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅ នៅគ្រប់ទីវត្តអារាម និងទីកន្លែងកម្សាន្តនានា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិ បានថ្លែងថា ស្នងការនគរបាលរាជធានីខេត្តទំាង​​អស់​​​បានសហការជាមួយវិស័យទេសចរណ៍ដើម្បី អនុវត្តន៍កិច្ចការពារ រឹតបណ្តឹង សន្តិសុខ ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ។

ឯកឧត្តម បន្តទៀតថា កំលាំងមន្ត្រីនគបាលទេសចរណ៍ទាំងអស់ ត្រូវធ្វើយ៉ាងណាបំពេញភារកិច្ចឲ្យបានល្អ និងសុវត្ថិភាពភ្ញៀវ​ជាតិ​និងអន្តរជាតិ ក្នុងឪកាសរដូវបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តមបានបញ្ជាក់ថា ការដាក់ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់នេះគឺដើម្បីផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរដែល ទៅលេងកម្សាន្តនៅតំបន់ទេសចរណ៍នានានៅទូទំាងប្រទេសមិនឲ្យបារម្ភពីបញ្ហាមិនប្រក្រតីណាមួយកើតឡើងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ៕