ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យន្ត មីន និងឯកឧត្តម លូ គឹមឈន់ នាំយកមុងសុវត្ថិភាព ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ក្នុងស្រុកំពង់សិលា

AKP ព្រះសីហនុ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ —

ឯកឧត្តម យន្ត មីន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងឯកឧត្តម លូ គឺមឈន់ ប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្តព្រះសីហនុ ព្រមទាំងសហការី នាំយកមុងសុវត្ថិភាព ដែលជាអំណោយ មនុស្សធម៌របស់កាកបាទក្រហមខេត្តក្វាងស៊ី នៃប្រទេសចិន ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរស់នៅ តំបន់ដាច់ស្រយាល ប្រឈមនឹងជំងឺគ្រុនចាញ់ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

រូបថត៖ ងូ សុមុនី