ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គេបានជម្លៀសអ្នកដំណើរចេញពីយន្តហោះមួយ ដែលទៅហួសផ្លូវរត់ចូលទៅក្នុងមហាសមុទ្រនៅមីក្រូនេស៊ី

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — ក្រុមហ៊ុនយន្តហោះ Air Niiugini បានបញ្ជាក់អះអាងថា អ្នកដំណើរទាំងអស់ដែលជិះនៅលើជើង ហោះហើរ ៧៣ ចេញពី Pohnpei របស់ប្រទេសមីក្រូនេស៊ីទៅកាន់ Port Moresby ក្នុងប្រទេសប៉ាពួញូហ្គីនេ បានជម្លៀសចេញពីយន្តហោះនេះបន្ទាប់ពីយន្តហោះនេះ បានទៅហួសផ្លូវរត់ហើយចុះចតនៅក្នុងទឹក ។

នៅពេលដែលសេចក្តីរាយការណ៍ជាដំបូងបាននិយាយថា អ្នកដំណើរម្នាក់ប្រហែលជាមិនអាចគេច ចេញបាននោះ កាលពីថ្ងៃសៅរ៍ពួកអ្នកមុជទឹកដែលមានឯកទេសមកពី ស.រ.អា បានបញ្ជាក់ការត្រួតពិនិត្យ មើលយន្តហោះ Boeing 737-800 នេះ ហើយបានរកឃើញថា អ្នកដំណើរទាំងអស់អាចនាំគ្នាចេញបានពីយន្តហោះនេះ ។

ពួកអាជ្ញាធរនៅតែធ្វើការរុករកនៅឡើយ អ្នកដំណើរម្នាក់ដែលនៅតែបាត់ខ្លួននៅឡើយ ដែលគេជឿថា បុគ្គលនេះត្រូវបានជួយសង្គ្រោះដោយទូកនេសាទក្នុងស្រុកមួយ ។ អ្នកដំណើរ៦នាក់ត្រូវបានគេយកទៅកាន់មន្ទីរពេទ្យមួយបន្ទាប់ពីឧប្បត្តិហេតុនេះ ហើយរហូតមក ដល់ពេលនេះ ពីនាក់បានចេញពីមន្ទីរពេទ្យហើយដោយឡែក៤នាក់ ដែលនៅសល់ស្ថិតនៅក្នុងស្ថានភាពមានលំនឹង ហើយត្រូវបានគេដឹកទៅកាន់កោះ Guam ដើម្បីធ្វើការព្យាបាលថែមទៀត ។
ភាគច្រើននៃអ្នកដំណើរ ៣៥នាក់ និងសមាជិកបុគ្គលិកយន្តហោះ១២នាក់ចាប់តាំងពីពេលនោះមក ត្រូវបានគេយកទៅ Port Moresby តាមជើងហោះហើរ ដែលគេបានរៀបចំជាពិសេសមួយ ។ ក្រុមហ៊ុនយន្តហោះនេះបាននិយាយថា ការស៊ើបអង្កេតបានដំណើរទៅហើយដែលថា ហេតុអ្វីបាន ជាយន្តហោះនេះទៅហួសផ្លូវរត់ នឹងបានចុះចតនៅលើទឹកនៅឯនាយរដ្ឋ Chuuk កាលពីថ្ងៃសុក្រនោះ ។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)