ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កូរ៉េខាងត្បូងនឹងផ្តល់ទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិកជាជំនួយ ដើម្បីជួយដល់ប្រទេសឥណ្ឌូណេស៊ីដែលរងគ្រោះដោយរញ្ជួយដី

AKP ភ្នំពេញ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ — រដ្ឋមន្រ្តីក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងនឹង​ផ្តល់​ថវិកា​ប្រមាណ១លានដុល្លារអាមេរិកជាជំនួយមនុស្សធម៌ដល់ប្រទេសឥណ្ឌូណេស៊ី​ កន្លែង​ដែលការរញ្ជួយដី និង ស៊ូណាមីដ៏ធំមួយ​ត្រូវបានសម្លាប់មនុស្សអស់រាប់រយនាក់។

ក្រសួងបាននិយាយថា ជំនួយនេះអាចត្រូវបានគេយកទៅប្រើប្រាស់​ដើម្បីជួយបំពេញ​តម្រូវ​ការ​បន្ទាន់សម្រាប់ប្រជាពលរដ្ឋ ដែលបានផលប៉ះពាល់ដោយគ្រោះមហន្តរាយទាំងនេះ នឹងជួយដល់ការងារស្តាឡើង វិញ។

តាមក្រសួងការបរទេសបានឱ្យដឹងថា​ ខ្លួនបាននិយាយថា ទីក្រុងសេអ៊ូលកំពុង​ពិចារ​ណា​ផងដែរ លើការបញ្ជួនក្រុមការងារជួយសង្រ្គោះកូរ៉េខាងត្បូង​ទៅកាន់ប្រទេសឥណ្ឌូណេស៊ី។ ក្នុងការពិចារណាពីលទ្ធភាពដែលថា ទំហំនៃការខូចខាត​អាចនឹងពង្រីកបន្ថែមទៀត ដោយ​ផែនការ​របស់ប្រទេសកូរ៉េខាងត្បូង​នឹងពិនិត្យឡើងវិញពីការបញ្ជូនក្រុមរបស់យើង ទៅក្រៅ​ប្រទេស​សម្រាប់​ការងារជួយសង្រ្គោះ តាមរយៈកិច្ចពិគ្រោះយោបល់នៅក្នុងចំណោមទីភ្នាក់ងារ​នានារបស់រដ្ឋាភិបាល នឹងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី​។

គ្រោះមហន្តរាយផ្ទួនៗ​បានវាយប្រហារនៅក្នុងតំបន់ Sulawesi របស់ប្រទេស​ឥណ្ឌូ​នណេស៊ី​​​កាល​ពីថ្ងៃសុក្រ​ ដោយមានមន្រ្តីមួយចំនួននិយាយថា អត្រាការស្លាប់បានកើនឡើង​ដល់​៨៣០នាក់ហើយ រហូតមកដល់ពេលនេះ។ មន្រ្តីក្រសួងការបរទេសមួយរូបបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង គឺស្ថិតនៅក្នុង​កិច្ចសហការណ៍គ្នាជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ី​ផងដែរ ដើម្បីតាមដានពលរដ្ឋកូរ៉េមួយរូប ដែលបាននឹងកំពុងបាត់ខ្លួននៅលើកោះ Sulawesi បន្ទាប់ពី​មានគ្រោះមហន្តរាយទាំង​នេះ​កើតឡើង៕​

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )