ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កងកំលាំងសន្តិសុខក្នុងទីក្រុងរ៉ាក់ការបស់ស៊ីរីបានរកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមអាយស៊ីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ​ (០១.១០.១៨)

ស៊ីរី៖ កាលពីថ្ងៃអាទិត្យកងកម្លាំងសន្តិសុខនៅភាគខាងជើងទីក្រុងរ៉ាក់កា​របស់ប្រទេសស៊ីរីបាននិយាយថាពួកគេបានរកឃើញកន្លែងលាក់ខ្លួនរបស់ក្រុមអាយស៊ីសដែលគ្រោងនឹងធ្វើការវាយប្រហារជាបន្តបន្ទាប់ក្នុងទីក្រុងមួយនេះ។

ក្រុងរ៉ាក់កា ​ត្រូវបានក្រុមរដ្ឋឥស្លាម ​ហៅកាត់ថាអាយស៊ីសកាន់កាប់ជាទីតាំងរបស់ពួកគេហូតត្រូវបានវាយដណ្តើមយកមកវិញដោយកងកម្លាំងសម្ព័ន្ធភាពប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃឺដ (SDF) កាលពីខែតុលាកន្លងមក។

អ្នកនាំពាក្យរបស់កងកម្លាំងសន្តិសុខបាននិយាយថាខ្លួនបានសម្លាប់សមាជិក ២នាក់របស់ក្រុមអាយស៊ីសហើយបានឃាត់ខ្លួនសមាជិកប្រាំនាក់ទៀតក្នុងអំឡុងពេលប្រតិបត្តិការមួយកាលពីថ្ងៃសៅរ៍មុន។