ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាវាចម្បាំងអាម៉េរិកបណ្តែតខ្លួនក្បែរតំបន់ជម្លោះនៅ​សមុទ្រចិនខាងត្បូង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (០១.១០.១៨)

ចិន៖ មន្រ្តីអាមេរិកមួយរូប បាននិយាយថា​កាលពីថ្ងៃអាទិត្យនាវាចម្បាំងអាម៉េរិកមួយគ្រឿងបានបណ្តែតខ្លួននៅជិតកោះដែលប្រទេសចិនបានអះអាងថាជារបស់ខ្លួន នៅក្បែរសមុទ្រចិនខាងត្បូង ដែលទំនងធ្វើឲ្យ​ទីក្រុងប៉េកាំងមានការខឹងជាខ្លំាងនៅពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានសភាពតានតឹង ។

ក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនកំពុងមានសង្គ្រាមពាណិជ្ជកម្ម ជាមួយគ្នា តាមរយៈ
​ការដម្លើងពន្ធនាំចូលកាន់តែច្រើនឡើងៗលើទំនិញនាំចូលរបស់គ្នាទៅវិញទៅមក។

វត្តមានរបស់នាវាចម្បំាងនេះគឺជាការប៉ុនប៉ងរបស់អាមេរិកប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការខិតខំប្រឹងប្រែងរបស់ក្រុងប៉េកាំងដើម្បីកំណត់នូវសេរីភាពក្នុងដែនសមុទ្រដែលជាផ្លូវធ្វើនាវាចរណ៍របស់ចិន ជប៉ុននិងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ។