ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីកើនដល់ ៨៣២ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ ​វីកាល
ប្រភព ស៊ិនហួរ (០១.១០.១៨)

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យរបស់ស្ថាប័នគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយថា
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ក្នុងខេត្តស៊ូឡាវ៉េស៊ី (Sulawesi)
ស្ថិតនៅភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីបានកើនឡើងដល់ចំនួន ៨៣២ នាក់កាលពីថ្ងៃអាទិត្យ​​​
ក្នុងពេលដែលកំពុងខ្វះ​កំលាំងជួយសង្គ្រោះ​និងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរពិបាកក្នុងការធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។

អ្នកនាំពាក្យបានប្រាប់សន្និសីទសារព័ត៌បន្ថែមទៀតថាសាកសពជាច្រើននៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយទេ។ ជនរងគ្រោះជាច្រើនកំពុងតែស្ថិតនៅក្រោមអគារបាក់បែក ។ តំបន់ដែលរងការវាយប្រហារភាគច្រើន
ក្រុមជួយសង្គ្រោះមិនអាចចូលទៅដល់បានដូច្នេះនឹងធ្វើឲ្យចំនួនជងរងគ្រោះកើនឡើងយ៉ាងច្រើន ។

គ្រោះមហន្តរាយនេះបានធ្វើឱ្យមនុស្សចំនួន ៥៤០ នាក់រងរបួសធ្ងន់និងបង្ខំឱ្យមនុស្សជាង ១៦.០០០
នាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន។ ប្រតិបត្តិការរុករកនិងសង្គ្រោះត្រូវបានរារាំងដោយសារការដាច់ចរន្តអគ្គិសនី,
ការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងនិងបរិមាណគ្រឿងចក្រនៅមានការខ្វះខាត ។